ប្រជាពលរដ្ឋម៉ារ៉ុកមានការព្រួយបារម្ភ ពេលដែលរលករញ្ជួយគំរាមកំហែងដល់អគារបន្ថែមទៀត

2023/09/15 09:34:29 pm        59

ម៉ារ៉ុក ៖ ស្របពេលដែលលោក Lamiri Bouchaib ធ្វើដំណើរតាមផ្លូវទៅផ្ទះគ្រួសាររបស់លោក ដើម្បីប្រមែប្រមូលទ្រព្យសម្បត្តិនៅសេសសល់ រលករញ្ជួយដែលបានអង្រួនប្រទេសម៉ារ៉ុក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើឲ្យអគារមួយខ្នងទៀតដួលរលំ ។ 

 លោក Bouchaib ដូចគ្នានឹងប្រជាពលរដ្ឋម៉ារ៉ុកជាច្រើនទៀតដែរដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេនោះ គ្មានកន្លែងស្នាក់នៅនោះទេ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា បានសម្លាប់មនុស្សជាង ២ពាន់នាក់ ហើយនិងបានធ្វើខូចខាតស្ទើទាំងស្រុងអគារនៅក្នុងភូមិ Amizmiz របស់គាត់ ដែលស្ថិតនៅជិតចំណុចកណ្តាល ។ 

 បងប្រុសរបស់លោក Bouchaib បាននៅផ្ទះ ពេលដែលការរញ្ជួយដីវាយប្រហារប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែពេលលោក Bouchaib ធ្វើដំណើរមកដល់នៅរយៈពេលប៉ុន្មានម៉ោងក្រោយ លោកមិនអាចជួយអាយុជីវិតបងប្រុសរបស់គាត់បានឡើយ ។ 

 ឈរនៅមុខផ្ទះ រយៈពេល ៧ថ្ងៃក្រោយការរញ្ជួយដី លោក Bouchaib និយាយថា លោកពិតជាក្រៀមក្រំ និងព្រួយបារម្ភខ្លាំងណាស់ ។ 

 ភូមិ Amizmiz ស្ថិតនៅតាមជើងភ្នំ បានប្រែក្លាយជាគំនរបាក់បែក ធ្វើឲ្យប្រជាពលរដ្ឋគ្មានផ្ទះសម្បែងរស់នៅ បាន ស្នាក់នៅក្រោមសំពត់តង់ដែលផ្តល់ជូនដោយក្រុមអាជ្ញាធរ ប៉ុន្តែប្រជាពលរដ្ឋផ្សេងទៀត បានត្រឹមស្នាក់នៅក្រោមជម្រកធ្វើពីភួយប៉ុណ្ណោះ ។ 

 សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានអង្រួននៅតំបន់ភ្នំ High Atlas កាលពីយប់ថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោច ២.៩០១នាក់ និងមនុស្សជាង ៥.៥៣០នាក់ផ្សេងទៀត បានរងរបួស ហើយធ្វើឲ្យវាក្លាយជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ ១៩៦០ និងជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីឆ្នាំ ១៩០០ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm