អ៊ុយក្រែន ៖ សារព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុប(EU) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប បានដកមេដឹកនាំធុរកិច្ចរុស្ស៊ីចំនួនបីរូបចេញពីបញ្ជីទណ្ឌកម្មរបស់ខ្លួនដែលកំណត់គោលទៅលើប្រទេសរុស្ស៊ីជុំវិញការវាយលុករបស់ខ្លួនលើអ៊ុយក្រែន។
ការដកឈ្មោះមេដឹកនាំចេញពីបញ្ជីទណ្ឌកម្មនេះ បានត្រូវបញ្ជាក់នៅក្នុងរបាយការណ៍របស់សារព័ត៌មានរ៉យទ័រមុននេះ។
សហភាពអឺរ៉ុប បានដកឈ្មោះលោក Grigory Berezkin មហាសេដ្ឋី Farkhad Akhmedov និង លោកAlexander Shulgin អតីតប្រធានក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតOzon នៅប្រទេសរុស្ស៊ី។
ក្រុមមេធាវីតំណាងឲ្យ លោកBerezkin និង លោក Shulgin បាននិយាយថា៖«ថាតើការសម្រេចចិត្តនេះ អាចត្រូវបានគេមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្តូរពីគោលនយោបាយទណ្ឌកម្មសរុបទៅជាការសម្រេចចិត្តមួយបន្ថែមទៀត ឬថាតើវានឹងក្លាយជា«ការគិតតាមបំណងប្រាថ្នាចង់» គឺពិបាកក្នុងការនិយាយនៅដំណាក់កាលនេះ»។
មេធាវីតំណាងឲ្យ លោក Akhmedov បាននិយាយថា កូនក្តីរបស់គាត់ កំពុងបន្តចាត់ការតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អឺរ៉ុប ហើយកំពុងរង់ចាំថ្ងៃបើកសវនាការ។

