អាមេរិកជឿថា ប្រមុខការពារជាតិចិន កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយទីក្រុងប៉េកាំង

2023/09/15 09:57:59 pm        76

អាមេរិក ៖ ដោយដកស្រង់សម្តីពីក្រុមមន្ត្រីអាមេរិក សារព័ត៌មាន Financial Times កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា) បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu កំពុងត្រូវបានស៊ើបអង្កេតដោយទីក្រុងប៉េកាំង និងត្រូវបានដកចេញពីតួនាទី។

សេចក្ដីរាយការណ៍នេះ បានកើតឡើងភ្លាមៗ មុនពេលអ្នកការទូតជាន់ខ្ពស់ លោក Rahm Emanuel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន បានលើកឡើងនៅលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ តាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោនថា គេ «មិនបានឃើញ ឬដឹងឮពីលោក Li អស់រយៈពេល ៣សប្តាហ៍»ហើយ ហើយបន្ថែមថា រដ្ឋមន្រ្តីរូបនេះ ប្រហែលជាត្រូវបានឃុំខ្លួន នៅក្នុងផ្ទះ។

នេះគឺជាការលេចឡើងនូវសញ្ញាចុងក្រោយបំផុតនៃភាពចលាចលដែលអាចនឹងកើតមាន នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានបាត់មុខជាសាធារណៈយ៉ាងចម្លែក និងត្រូវបានដកចេញពីតំណែង កាលពីខែកក្កដា។ ដូចគ្នាដែរ ក្នុងខែកក្កដានោះ ប្រទេសចិនក៏បានប្ដូរមេដឹកនាំនៃកងកម្លាំងរ៉ុក្កែត ជាអង្គភាពកងទ័ពដែលត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយអតីតមេបញ្ជាការ លោក Li Yuchao បានបាត់ដំណឹងអស់ជាច្រើនសប្តាហ៍ នៅមុនពេលមានការផ្លាស់ប្តូរនេះ ហើយប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Xinhua មិនបានផ្តល់ការពន្យល់អ្វីនោះឡើយ សម្រាប់ការបញ្ចប់តួនាទីរបស់លោកនេះ។

ចំណែកឯសារព័ត៌មាន «The Times» បានរាយការណ៍ថា មន្ត្រីសហរដ្ឋអាមេរិក ៣នាក់ ក៏ដូចជាបុគ្គល ២នាក់ផ្សេងទៀត ដែលបានផ្ដល់បទសម្ភាសន៍ខ្លីៗពីការស៊ើបការណ៍សម្ងាត់ បានប្រាប់ថា សហរដ្ឋអាមេរិកបានសន្និដ្ឋានថា លោក Li ត្រូវបានដកហូតតួនាទីជារដ្ឋមន្ត្រីហើយ។

គួរបញ្ជាក់ដែរថា លោក Li បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីខែសីហា ដើម្បីចូលរួមសន្និសីទសន្តិសុខមួយនៅក្បែរទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៥ ខែសីហា។ ២ថ្ងៃក្រោយមករដ្ឋាភិបាលនៃប្រទេសបេឡារុស បានចេញផ្សាយរូបថតដែលលោក Li ជួបជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅទីក្រុងមីនស្ក៍។ លោកត្រូវបានគេឃើញលើកចុងក្រោយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ពេលថ្លែងសុន្ទរកថានៅក្នុងវេទិកាសន្តិសុខជាមួយបណ្តាប្រទេសអាហ្វ្រិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm