គ្រួសារប៉ាឡេស្ទីន ដែលរត់ភៀសខ្លួនចេញពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល បានស្លាប់ក្នុងទឹកជំនន់នៅលីប៊ី

2023/09/16 12:16:17 am        69

 គ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសលីប៊ី បាននាំយកសោកនាដកម្មថ្មីដល់គ្រួសារប៉ាឡេស្ទីន ដែលបានតាំងលំនៅក្នុងប្រទេសមួយនេះ ក្រោយរត់ភៀសខ្លួនចេញពីសង្រ្គាអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៦៧ ។

 សមាជិក ២រូបរបស់គ្រួសារ Abu Amra គឺឪពុកម្នាក់ និងកូនប្រុសម្នាក់ បានស្លាប់ ហើយសាច់ញាតិ ១២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយព្យុះបង្កឲ្យបាក់ទំនប់ ធ្វើឲ្យហូរនាំយកទៅអគារ និងបំផ្លិចបំផ្លាញតំបន់ ១ភាគ៤នៃទីក្រុង Derna ស្ថិតនៅភាគខាងកើតប្រទេសលីប៊ី ។

 គ្រួសារមួយនេះ បានធ្វើសំពត់តង់នៅទីក្រុង Deir Al-Balah ស្ថិតនៅភាគខាងត្បូងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ដើម្បីទទួលមនុស្សដែលមកគោរពវិញ្ញាណក្ខន្ធអ្នកសាច់ញាតិក្នុងគ្រោះទឹកជំនន់ ។

 លោក Fayez Abu Amraវ័យ ៥៤ឆ្នាំ ធ្លាប់ជាគ្រូបង្រៀនមុខវិជ្ជាភាសាអ៊ីស្លាមនៅសាកលវិទ្យាល័យ Al-Aqsa ស្ថិតក្នុងតំបន់ហ្គាហ្សា Al-Aqsa ស្ថិតនៅក្នុងចំណោមសមាជិកគ្រួសារដែលរស់រានពីសង្រ្គាម ៤ជំនាន់ជាមួយអ៊ីស្រាអែល ដែបានផ្លាស់ទៅរស់នៅក្នុងប្រទេសលីប៊ី ដើម្បីស្វែងរជីវិតល្អប្រសើរជាងនេះ ប៉ុន្តែពួកគេបែរជាស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះទៅវិញ ។

 សោកនាដកម្មមួយនេះ បង្កឲ្យមានកផលវិកបាកក្នុងការនាំសាកសពត្រឡប់ទៅកាន់ដែនដីប៉ាឡេស្ទីនវិញ សម្រាប់ការបញ្ចុះសពឲ្យបានត្រឹមត្រូវ ។

 រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាឡេស្ទីន លោក Ahmed Al-Deek និយាយថា ជនប៉ាឡេស្ទីនប្រហែល ៥ម៉ឺននាក់ រស់នៅក្នុងប្រទេសលីប៊ី ហើយយ៉ាងហោច ១ភាគ៣នៃពួកគេរស់នៅតំបន់រងគ្រោះខ្លាំងបំផុតដោយសារទឹកជំនន់នៅតំបន់ភាគខាងកើតប្រទេស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm