
ចិន៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូល ចួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ស៊ី ជីងពីន ប្រធានាធិបតីចិន។
ក្នុងជំនួបនេះ ឯកឧត្ដមប្រធានាធិបតីចិន បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណា ស់ ដែលបានជួបសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ ឯកឧត្ដមបន្តថា សម្តេចតេជោ ហ៊ុន សែន ដែលជាបិតារបស់សម្ដេចធិបតី បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។
ខ្ញុំសូមផ្តាំផ្ញើសាកសួរសុខទុក្ខដោយស្មោះត្រង់ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសូមស្វាគមន៍ សម្ដេចតេជោមកលេងប្រទេសចិនឱ្យបានញឹកញាប់។
សម្តេចតេជោ ហ៊ុន សែន និងខ្ញុំបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ឯកឧត្ដមប្រធានាធិបតីចិនរំលេចបន្ថែមថា ខ្ញុំជឿជាក់ថា សម្ដេចធិបតីនឹងជួយជំរុញការកសាងសហគ មន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ ដោយ៖ គង់ ឌិន




