ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃសុក្រនេះ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធមិត្តដើម្បីទទួលបានសមត្ថភាពលើសលប់ប្រឆាំងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង ខណៈលោក ពិនិត្យមើលកងទ័ពជើងទឹករបស់ប្រទេស ប្រារព្ធខួបការចូលចតជាប្រវត្តិសាស្ត្រ ដោយមានការប្រកាស់ប្រើប្រាស់ច្បាប់ជាថ្មី។ លោក Yoon បានថ្លែងលើកឡើងអំឡុងសុន្ទរកថា នៅក្នុងពិធីដើម្បីប្រារព្ធខួបលើកទី៧៣ នៃប្រតិបត្តិការចូលចត Incheon ដែលត្រូវបានបញ្ជាដោយឧត្តមសេនីយ៍អាមេរិកម្នាក់ និងបានប្រែក្លាយជាការកើតមានសង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣។
កងទ័ពកុម្មុយនីសកូរ៉េខាងជើងបាន បើកការវាយប្រហារដ៏ភ្ញាក់ផ្អើល ចូលក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៥០។ កងកម្លាំងអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រយុទ្ធជាមួយចិន និងសូវៀត ដែលគាំទ្រដោយប្រទេសកូរ៉េខាងជើង ដែលក្នុងនោះ ទាហាន និងជនស៊ីវិល ៣លាននាក់ បានស្លាប់ ហើយ៥លាននាក់បានក្លាយជាជនភៀសខ្លួន។
រហូតដល់បច្ចុប្បន្នេះ ភាគីទាំងពីរនៅតែស្ថិតនៅក្នុងសង្គ្រាមបច្ចេកទេស បន្ទាប់ពីជម្លោះស៊ីវិល បានបញ្ចប់ក្នុងបទឈប់បាញ់ ពុំមែនជាសន្ធិសញ្ញាឡើយ។
កាលពីដើមសប្តាហ៍នេះមេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un មានជំនួបកំពូលដ៏កម្រមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាពីបញ្ហាយោធា និងជំនួយរុស្ស៊ីដែលអាចមាន សម្រាប់កម្មវិធីផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង។