និស្សិតកម្ពុជាកំពុងសិក្សានៅចិនបង្ហាញមោទកភាពចំពោះវត្តមានសម្តេចហ៊ុនម៉ាណែតមកកាន់ប្រទេសចិន

2023/09/16 02:32:47 am        86

ភ្នំពេញ ៖ តំណាងនិស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញា និង ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យក្វាងស៉ី ប្រទេសចិនដែលស្ថិតនៅក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៉ី ប្រទេសចិន បានបង្ហាញការសាទរ និង មោកភាពយ៉ាងក្រៃលែងចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសចិននៅពេលនេះ។ 

តំណាងនិស្សិតកម្ពុជាបានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ និង មានក្តីរំពឹងខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់ទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ។ ពួកគេរំពឹងថា ទំនាក់ទំនងការទូតកម្ពុជា ចិន កាន់តែប្រសើរឡើងដែលនឹងផ្តល់ផ្លែផ្កាបន្ថែមទៀត ដល់ប្រជាជន និង ប្រទេសកម្ពុ ជា ។ ពួកគេបានបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលនេះ ធ្វើអោយពួកគេមានភាពកក់ក្តៅ និង ទំនុកចិត្តកាន់តែខ្លាំង ចំពោះការស្នាក់នៅ ការរៀនសូត្រ របស់ពួកគេនៅប្រទេសចិន។ 

បន្ថែមលើពីនេះ តំណាងនិស្សិតកម្ពុជា ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែត ដែលនឹងធ្វើអោយនាវាកម្ពុជាកាន់តែឆ្ពោះទៅមុខឥតឈប់ឈរតាមរយៈគោលនយោបាយដ៏ល្អ ផ្តោតលើការបណ្តុះបណ្តាលមូលធនមនុស្សជាចម្បង ដែលក្នុងនោះ ក្នុងនាមពួកយុវជនខ្មែរ ប្តេជ្ញាខិតខំរៀនសូត្រអោយខ្លាំង ដើម្បីចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ។ 

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងស្ថិតនៅប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១៤ ដល់ទី ១៧ ខែកញ្ញា ឆ្នាំ២០២៣តបតាមការអញ្ចើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធាររដ្ឋប្រជាមានិតចិន។ ចាប់តាំងពីថ្ងៃទី ១៤ រហូតមកដល់ពេលនេះ សម្តេចធិបតី បានទទួលជួបពិភាក្សាការងារជាមួយបណ្តាមេដឹកនាំធំៗជាច្រើនរូបដើម្បីផលប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជា ។ នៅថ្ងៃទី១៦ស្អែកនេះ សម្តេចធិបតីហ៊ុន ម៉ាណែត នឹងមានវត្តមានក្នុងក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៉ី ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ផងដែរ៕ អត្ថបទ ៖សូដាវណ្ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        74
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm