
មេដឹកនាំកងកម្លាំងគាំទ្ររហ័ស(RSF)លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo បាននិយាយថា កងកម្លាំងរបស់លោក នឹងចាប់ផ្តើមពិគ្រោះយោបល់គ្នា ដើម្បីបង្កើតដែនសមត្ថកិច្ចស៊ីវិល នៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បើសិនជាមេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan នៅតែបន្តអះអាងភាពស្របច្បាប់មិនពិតបែបនេះ ។ លោក Daglo បាននិយាយបែបនេះ នៅក្នុងសុន្ទរកថាថតជាខ្សែអាត់សំឡេងកាលពីថ្ងៃព្រហស្បតិ៍ ។
លោក Daglo និយាយថា ការបង្កើតរដ្ឋាភិបាលថ្មីនៅទីក្រុង Port Sudan របស់លោក Burhan នឹងនាំកើតមានសេណារីយោមួយ ជាកន្លែងដែលភាគី ២គ្រប់គ្រងតំបន់ខុសៗគ្នា ។
លោកនិយាយថា ការប្រកាសរដ្ឋាភិបាលនៅតាមតំបន់ក្នុងប្រទេសស៊ូដង់ ហើយមេបញ្ជាការកងទ័ពស៊ូដង់លោក Burhan បន្តប្រកាសភាពស្របច្បាប់មិនពិត នឹងនាំឲ្យមានការបែងចែកនៅក្នុងប្រទេសស៊ូដង់ ។
លោកបន្តថា លោក Burhan បរាជ័យក្នុងការអភិរក្សាភាពស្របច្បាប់របស់លោកនៅក្នុងមេបញ្ជាការកងទ័ព ចាប់តាំងពីពេលដែលគាត់រត់ភៀសខ្លួនមកម្ល៉េះ ដូច្នេះហើយតើឲ្យគាត់បង្កើតរដ្ឋាភិបាលថ្មីនៅទីក្រុង Port Sudan តាមវិធីណាកើត? ៕