ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា មនុស្ស៨នាក់បានរងរបួសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះខ្នាតតូចឯកជន ដែលបានចុះចតដោយតក់ក្រហល់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅអាកាសយានដ្ឋានក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
មនុស្ស៨នាក់ រួមមានទាំងសមាជិកយានិក៣នាក់នៅលើយន្តហោះ នៅពេលយន្តហោះធ្លាក់ចេញពីផ្លូវរត់ ហើយបានដាច់ចេញជាពីរចំណែក។
បន្ទាប់ពីឧបទ្ទវហេតុ ប្រតិបត្តិការផ្លូវរត់យន្តហោះ នៅអាកាសយានដ្ឋាន ត្រូវបានផ្អាកមួយរយៈ បណ្តាលឲ្យមានការពន្យាពេលការមកដល់ និងចេញដំណើររបស់ជើងហោះហើរ។
សេចក្តីថ្លែងការណ៍សង្ខេប ដែលបានចេញដោយអាកាសយានដ្ឋាន បាននិយាយថាការធ្វើដំណើរលើផ្លូវរត់ទាក់ទងទៅនឹង យន្តហោះ Learjet 45 VT-DBL ធ្វើប្រតិបត្តិការជើងហោះហើរពីទីក្រុង Vizag ទៅកាន់ទីក្រុង Mumbai ហើយផ្លូវរត់បើកសម្រាប់ប្រតិបត្តិការបន្ទាប់ពីការសម្អាតរបស់អគ្គនាយកដ្ឋានអាកាសចរណ៏ស៊ីវិលនៅម៉ោង ៦:៤៧ នាទីល្ងាច ម៉ោងក្នុងតំបន់។
សេចក្តីរាយការណ៍ បាននិយាយថាភាពអាចមើលឃើញ នៅពេលមានឧបទ្ទវហេតុ នៅអាកាសយានដ្ឋាន អាចមើលឃើញត្រឹមតែ៧០០ម៉ែត្រប៉ុណ្ណោះ។