នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញឲ្យស្ថាប័នពាក់ព័ន្ធចេញបណ្ណក្រីក្រជូនដល់អតីតយុទ្ធជន គ្រួសារពលី-ពិការ គ្រួសារក្រីក្រពិតប្រាកដ

2023/09/16 05:17:00 am        73

ស្វាយរៀង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើការជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចេញបណ្ណក្រីក្រ បណ្ណហានិភ័យ និងចេញបណ្ណកម្មសិទ្ធិជូនដល់អតីតយុទ្ធជន គ្រួសារយុទ្ធជនពលី ពិការ គ្រួសារក្រីក្រពិតប្រាកដ ដែលទទួលបានលំនៅដ្ឋានចំនួន ៤០០ ខ្នងផ្ទះ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ដូច្នេះក្នុងឱកាសដែលអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខដល់បងប្អូនដែលជាអតីតយុទ្ធជនក៏ដូចជាក្រុមគ្រួសារអតីតយុទ្ធជនពលី មរណៈ និងគ្រួសារក្រីក្រ ដែលទទួលបានលំនៅដ្ឋានចំនួន ៤០០ ខ្នងផ្ទះដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ថ្លែងថា អង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពជាមួយក្រុមគ្រួសារយុទ្ធជនពលី ក៏ដូចជា អតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ក្នុងនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវតាមលក្ខខណ្ឌ ដើម្បីស្នើទៅក្រសួងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ជៀសវាងលក់ដូរ ឬយកទៅបញ្ចាំធ្វើឲ្យបាត់បង់កេរ្តិ៍ដំណែលរបស់សម្ដេចតេជោ បើមានការខ្វះខាតសមាគម ឬមន្ទីរជុំវិញខេត្តត្រូវជួយដល់អ្នករងគ្រោះពិតប្រាកដ ដើម្បីដោះស្រាយជូនពួកគាត់។

លើសពីនេះ តាមរយៈការលំបាកខាងលើមេភូមិ មេឃុំ ត្រូវតែជួយដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពដែលយើងមានព្រមទាំងត្រូវរាយការណ៍ទៅសាខាកាកបាទក្រហមខេត្ត ស្រុកថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដោះស្រាយ និងអន្តរាគមន៍។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បន្ថែមថា ក្រុមប្រឹក្សាឃុំត្រូវប្រជុំគ្នាដើម្បីទុកថវិកាឃុំ-សង្កាត់ខ្លះសម្រួលដោះស្រាយនៅពេលជួបគ្រោះមហន្តរាយបើខ្វះខាតត្រូវសុំសប្បុរសជនបន្ថែមទៀត។ ក្រៅពីនេះមន្ទីរអង្គភាពនានាជុំវិញខេត្តត្រូវជ្រើសរើសរកពូជដំណាំគ្រប់ប្រភេទដើម្បីឲ្យប្រជាពលរដ្ឋធ្វើការដាំដុះទៅតាមលទ្ធភាព ក្នុងការថែទាំភូមិមួយផលិតផលមួយទោះបីពួកគាត់ចេញទៅរកស៊ីនៅខាងក្រៅក៏ដោយក៏ដំណាំទាំងនោះបានផ្ដល់ផលអោយពួកគាត់យកទៅលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ៕ ដោយ ÷ ឧត្តម

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        52
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm