
វិមានក្រឹមឡាំង បានឲ្យដឹង នៅថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) នេះ ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយលើបញ្ហាយោធា ឬលើផ្នែកផ្សេងទៀតណាមួយនោះឡើយ អំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការណាមួយឡើយ ក្នុងដំណើរទស្សនកិច្ច ដែលឃើញថា លោក គីម ជួបពិភាក្សាគ្នាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន។
លោក គីម ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី នាថ្ងៃសុក្រនេះ បានទៅមើលរោងចក្រផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ភ័យខ្លាចថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូងរូបនេះ អាចជួយពង្រឹងដល់កម្លាំងយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន និងជំរុញដល់កម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕