បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២១ឈានចូល២២យប់ថ្ងៃ១៥ ខែកញ្ញា អគ្គីភ័យបានឆាប់ឆេះអគារខ្ពស់មួយកន្លែងចំណុចផ្សារ៉ាចាស់ (ហៅផ្កាយបី) ឆេះនៅជាន់លើបង្អស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗក្រោយទទួលព័ត៌មាន ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដឹកនាំបញ្ជាកម្លាំងទាំងបីប្រភេទដោយផ្ទាល់ ចេញអន្តរាគមន៍ទាំងយប់រហូតគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងជាង ២២យប់ថ្ងៃដ៏ដែល។
ចំពោះមូលហេតុដែលបង្កជាអគ្គីភ័យ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងនៅឡើយ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕





