ប្រមុខការពារជាតិចិនលោក Li Shangfu មិនចូលរួមកិច្ចប្រជុំយោធានោះទេ ដោយបន្តអវត្តមានជាសាធារណៈ

2023/09/16 03:59:01 pm        479

យោងតាមវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីកិច្ចប្រជុំយោធាដ៏សំខាន់ កាលពីថ្ងៃសុក្រ ដោយបន្តអវត្តមានជាសាធារណៈពុំមានការពន្យល់បាននៅពេលនេះ ដែលចូលដល់សប្តាហ៍ទីបី។

ឈ្មោះរបស់លោក Li ពុំត្រូវបានបញ្ចូលក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua នៅក្នុងកិច្ចប្រជុំនោះទេ។ ការបន្តបាត់ខ្លួនរបស់លោកពីសាធារណៈ បានលើកឡើងជាសំណួរអំពីទីកន្លែងស្នាក់នៅរបស់ឧត្តមសេនីយ៍រូបនេះ និងអនាគតនយោបាយរបស់លោក។

លោក Li ក៏បានខកខានក្នុងជំនួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់វៀតណាម ដែលបានគ្រោងទុកកាលពីថ្ងៃទី ៧ និងទី ៨ ខែកញ្ញា។ នៅពេលនោះ សារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់មន្ត្រីវៀតណាមដែលបាននិយាយថា អវត្តមានរបស់លោក Li គឺដោយសារតែ «ហេតុផលសុខភាព» ។

ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក Li ដែលមានអាយុ ៦៥ឆ្នាំ គឺនៅក្នុងវេទិកាសន្តិសុខ និងសន្តិភាព ចិន-អាហ្វ្រិក នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែសីហា នៅពេលនោះលោកបានថ្លែងសុន្ទរកថាសំខាន់។ ការបាត់ខ្លួនរបស់លោក Li កើតមានឡើងបន្ទាប់ពីអវត្តមានប៉ុន្មានសប្តាហ៍ដែលពុំមានការពន្យល់កាលពីដើមឆ្នាំនេះរបស់រដ្ឋមន្ត្រីការបរទេស លោក ឈីន កាង (Qin Gang)។

លោក ឈីន (Qin) ត្រូវបានដាក់ជំនួសតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Wang Yi។ ព្រឹត្តិការណ៍ថ្ងៃសុក្រ គឺជាកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជន ទាក់ទងនឹងការអប់រំនយោបាយ។



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm