មេដឹកនាំកូរ៉េខាងជើង សរសើរយន្តហោះចម្បាំងរុស្ស៊ី សម្រាប់ការយកឈ្នះការគំរាមដ៏មានសក្តានុពល

2023/09/16 10:01:33 am        424

សារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្តែងការកោតសរសើរចំពោះបច្ចេកវិទ្យាអាកាសចរណ៍របស់រុស្ស៊ី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលអាចយកឈ្នះការគំរាមកំហែងដ៏មានសក្តានុពលពីខាងក្រៅ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកកាលពីថ្ងៃសុក្រ ទៅកាន់រោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី។

កាលពីថ្ងៃសុក្រ លោក Kim បានពិនិត្យរោងចក្រផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភថា អាចពង្រឹងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Kim បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងការធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅពេលមេដឹកនាំទាំងពីរបានជួបគ្នាកាលពីថ្ងៃពុធ។

លោក Kim បានជួបអ្នកបើកយន្តហោះសាកល្បងនៅរោងចក្រដំឡើងតួយន្តហោះចម្បាំង ហើយឡើងលើយន្តហោះ Su-57 ដើម្បីស្តាប់ការពន្យល់លម្អិតអំពីលក្ខណៈបច្ចេកទេស និងដំណើរការហោះហើររបស់យន្តហោះចម្បាំងជំនាន់ទីប្រាំ។

លោក បានឡើងលើយន្តហោះ ដែលផលិតដោយរោងចក្រ ដើម្បីស្វែងយល់ពីដំណើរការរបស់វា និងមើលការហោះហើរសាកល្បងយន្តហោះចម្បាំង Su-35។ ការស្នាក់នៅរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃសៅរ៍នេះ ដែលអាចមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ្លេដឌីវ៉ូស្តុក(Vladivostok) ភាគខាងកើត និងមូលដ្ឋានកងទ័ពជើងទឹកមួយកន្លែង។

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី និងកូរ៉េខាងជើង ពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយស្តីពីបញ្ហាយោធា ឬលើវិស័យផ្សេងៗទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី គឺជាការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើទីក្រុងព្យុងយ៉ាង ហើយសម្ព័ន្ធមិត្តនឹងធានាថា នឹងមានការលំបាកសម្រាប់ទង្វើររបស់ខ្លួន។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am