គម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

2023/09/16 10:48:35 am        656

កំពង់ធំ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងក្រុងទឹកស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បី​បន្សុទ្ធ​ទឹកកខ្វក់តាមផ្ទះ​ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម ​មុនបង្ហូរចេញទៅទីសាធារណៈ និងមិន​អោយប៉ះពាល់​ដល់សុខភាពសាធារណៈ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ ​និង​អាងប្រព្រឹត្តកម្ម​ទឹក​កខ្វក់ក្នុង​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា ​ក្រោមការដឹកនាំប្រកបដោយភាព​វៃឆ្លាត ​និងទស្សន វិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ដែលមាន​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យ​ដើម្បីធានា​ប្រយោជន៍​សុខភាពសាធារណៈ បានចាត់ការរៀបចំ​ការគ្រប់គ្រង កាកសំណល់រឹងរាវ ជាវិស័យសំខាន់ការថែរក្សាបរិស្ថាន​ និងអនាម័យ។

ឯកឧត្តម បន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន​ ប្រគល់សមិទ្ធផលនេះ​ ទៅកាន់រដ្ឋបាលខេត្ត គ្រប់គ្រង និងប្រតិបត្តិបន្ត ​ដើម្បីប្រើប្រាស់ ​ជាប្រយោជន៍​សាធារណៈសម្រាប់ប្រជាពលរដ្ឋ​ក្នុងខេត្ត​កំពង់ធំ ​និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋា​រចនា​សម្ព័ន្ធដែលយើង​ទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែងទៅអនាគត។

ឯកឧត្តមបន្តថា ​គោលនយោបាយ ​និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបាន ​ដាក់ចេញដើម្បីពន្លឿន​ការ​អភិវឌ្ឍប្រកប ដោយនិរន្តភាព។ ហើយនេះក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​ដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ​ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយគ្នានេះផងដែរ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងផងដែរថា ដោយ​មានការសហការយ៉ាងល្អ ​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា (ADB) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​ទទួលបានការគាំទ្រលើ ​អនុគម្រោង ធំៗចំនួន ៣ ដែល អនុវត្តន៍ការសាងសង់រយៈពេល៣ឆ្នាំ​ចាប់ផ្តើមពីខែកក្កដា ​ឆ្នាំ២០២០ និងបញ្ចប់ការ​សាងសង់ នៅថ្ងៃទី១១ ខែកក្កដា ​ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តមបន្តថា អនុគម្រោងធំទាំងបីនោះ រួមមាន ​អនុគម្រោង ​រៀបចំប្រព័ន្ធលូញែក ឬអាចហៅបានថា ជាប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុង ដើម្បីបង្កើនសមត្ថភាព​រំដោះទឹកក្នុងរដូវវស្សា មានប្រវែងសរុប ៣៤ គ.ម និងមានស្ថានីយ បូមចំនួន២កន្លែង, អនុគម្រោងរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រុះទឹកចំនួន ៣,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលរៀបចំលើផ្ទៃដីប្រមាណ១៦ ហិកតាដើម្បីបន្សុទ្ធទឹកកខ្វក់តាមផ្ទះ ភោជនីយដ្ឋាន​ សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម មុនបង្ហូរចេញទៅទីសាធារណៈ និងមិនអោយ ប៉ះពាល់ដល់ ​សុខភាពសាធារណៈ និងអនុគម្រោងរៀបចំទីលានចាក់សំរាមថ្មី ក្នុងផ្ទៃដីប្រហែល ១៩,៦ ហិកតា ស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ឱ្យនៅឆ្ងាយ​ពីទីប្រជុំជនក្រុងស្ទឹងសែន ​ដើម្បីជួយគាំទ្រដល់ការរៀបចំទុកដាក់សំរាមក្នុងក្រុង ស្ទឹងសែន ឱ្យបានល្អប្រសើរ ​និងមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រមាណ ​១៥៩ហិកតា ​ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ដែលរួមមាន​សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា​ សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ។

អត្ថបទដែលទាក់ទង

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
2026/04/26 04:23:32 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
2026/04/11 08:18:11 am        1
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសន្ទនា រវាងទីក្រុងតូក្យូ និងបណ្ដា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន ​អំពី​វិធានការទប់ទល់ខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង

2026/04/29 03:52:10 pm
​ស៊ុយអែត ចេញការព្រមានជាមុនអំពីកង្វះប្រេងយន្តហោះក្នុងអំឡុងវិបត្តិនៅមជ្ឈិមបូព៌ា
2026/04/29 03:49:19 pm
​លោកTrump អះអាងថាអ៊ីរ៉ង់ចង់ឱ្យច្រកសមុទ្រ Hormuz បើកឡើងវិញ ខណៈប្រមុខថាមពលអាមេរិក ថាគ្រាប់មីនទាំងអស់មិនចាំបាច់បោសសម្អាតទេ
2026/04/29 03:46:53 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះវាយតម្លៃបញ្ចប់សុពលភាពថែទាំខួបផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង
2026/04/29 03:43:24 pm
​អភិបាលខេត្តកំពង់ស្ពឺណែនាំឱ្យបង្កើនការផ្សព្វផ្សាយ និងបង្ក្រាបឱ្យបាន ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​(Scams Online)
2026/04/29 03:40:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 02:39:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am