រដ្ឋមន្ត្រីក្រសួងការងារ៖ “ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជន និងអ្នកវិនិយោគជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើន”

2023/09/16 06:00:26 pm        509

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។

សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលឯកឧត្តម បានចូលរួមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម អូអេណុ អាត់ស៊ូស៊ី ​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការ​ប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ​ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់​អារម្មណ៍​របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ ​១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ​ ប្រទេសទាំងពីរ ​បានដំឡើងកម្រិតទំនាក់ទំនង​ទំនាក់ទំនងទ្វេភាគី ដល់​កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែល​ជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត​នៃទំនាក់ទំនងរវាងប្រទេសក្នុង​តំបន់អាស៊ីទាំងពីរនេះ។

ក្រៅពីការលើកឡើងក្នុងទិដ្ឋភាព​នយោបាយ និងសេដ្ឋកិច្ចកិច្ច​ ឯកឧត្តម ហេង សួរ ក៏បានសរសើរ​យុវតន្ត្រី​ករជប៉ុនថា​ពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែន​ឆ្ងាយដម្រាប់​ការប្រគំតន្ត្រីនេះ​ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុន​មានសុខភាពល្អ និងរីករាយ​ក្នុងការស្នាក់នៅកម្ពុជា។

គួររំលឹកផងដែរថា​ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ​៨៦០លាន​ដុល្លារអាម៉េរិក ខណៈដែលកម្ពុជា​បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm