ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នឹងណែនាំការហាមឃាត់ផ្ទាល់ខ្លួន លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/16 06:59:36 pm        390

ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងប្រទេសហុងគ្រី បានប្រកាសពីការរឹតត្បិតផ្ទាល់ខ្លួនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចមិនបន្ថែមពេលការហាមឃាត់របស់ខ្លួនលើការនាំចូលទៅកាន់ប្រទេសជិតខាងសហភាពអឺរ៉ុបចំនួនប្រាំរបស់អ៊ុយក្រែន។

កសិករអ៊ុយក្រែន បានពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈប្រទេសជិតខាងចាប់តាំងពីជម្លោះ ចាប់ផ្តើម ខណៈពុំអាចប្រើប្រាស់ផ្លូវដែលអំណោយផលតាមរយៈកំពង់ផែសមុទ្រខ្មៅ។ ប៉ុន្តែលំហូរនៃគ្រាប់ធញ្ញជាតិ និងប្រេងគ្រាប់ធញ្ញជាតិ ចូលទៅក្នុងប្រទេសជិតខាងបានកាត់បន្ថយតម្លៃនៅទីនោះ ដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករក្នុងស្រុក ហើយបានបណ្តាលឲ្យរដ្ឋាភិបាលនានាហាមឃាត់ការនាំចូលកសិផលពីអ៊ុយក្រែន។

សហភាពអឺរ៉ុប កាលពី ខែឧសភា បានចាប់ផ្តើមចំណាត់ការដើម្បីទប់ស្កាត់ប្រទេសនីមួយៗដែលដាក់បម្រាមជាឯកតោភាគី និងដាក់បម្រាមដោយខ្លួនឯងលើការនាំចូលទៅកាន់ប្រទេសជិតខាង។

ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក វ៉ាល់ឌីស ដូមប្រូវស្គី(Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនានាគួរតែបដិសេធពីវិធានការឯកតោភាគីលើនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប៉ុន្តែប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានឆ្លើយតបភ្លាមៗដោយដាក់ការរឹតបន្តឹងផ្ទាល់ខ្លួនរបស់ពួកគេលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

លោក Terry Reilly អ្នកយុទ្ធសាស្រ្តកសិកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Marex បាននិយាយថា «ដរាបណា អ៊ុយក្រែនអាចបញ្ជាក់បានថា គ្រាប់ធញ្ញជាតិនឹងទៅដល់ប្រទេសគោលដៅ តាមរយៈរថយន្តដឹកទំនិញ និងរថភ្លើង បម្រាមការប្រើប្រាស់ក្នុងស្រុកពិតជានឹងមិនធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការនាំចេញនោះទេ»។

លោកបានកត់សម្គាល់ថា ការរំខានដល់ការនាំចេញនៅសមុទ្រខ្មៅគឺជាកង្វល់ធំជាងនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាព អឺរ៉ុប ដែលមិនបន្ថែមពេកការហាមឃាត់លើការនាំចេញគ្រាប់ធញ្ញជាតិរបស់ទីក្រុង Kyiv ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងប្រតិកម្ម តាមរបៀបអភិវឌ្ឍ ប្រសិនបើរដ្ឋជាសមាជិកសហភាពអឺរ៉ុប បំពានច្បាប់របស់សហភាពអឺរ៉ុប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm