មន្ត្រីម្នាក់នៅប្រទេសលីប៊ីភាគខាងកើត បានបដិសេធការចោទប្រកាន់ដែលថា មនុស្សភាគច្រើនបានស្លាប់ដោយទឹកជំនន់ដ៏មហន្តរាយកាលពីចុងសប្តាហ៍មុនត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។

លោក Othman Abdul Jalil អ្នកនាំពាក្យរដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុង Benghazi បានប្រាប់សារព័ត៌មាន BBC ថាទាហានបានព្រមានពលរដ្ឋនៅទីក្រុង Derna ឱ្យភៀសខ្លួនចេញ។ លោកបានបដិសេធថា ពលរដ្ឋមិនត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួននោះទេ ប៉ុន្តែបានទទួលស្គាល់ថា មនុស្សមួយចំនួនប្រហែលជាគិតថា ការគំរាមកំហែងនេះគឺបំផ្លើស។
ទន្ទឹមនឹងនេះ ក្រុមអ្នកសារព័ត៌មាន BBC នៅ ទីក្រុង Derna និយាយថា ភ្នាក់ងារផ្តល់ជំនួយនៅពុំទាន់បានមកដល់ទីក្រុងនេះនៅឡើយ។
ខណៈអ្នករាយការណ៍ព័ត៌មាន បានឃើញវិនាសកម្មនៃសកម្មភាពនៅកណ្តាលទីក្រុង Derna ដោយមានអ្នកជួយសង្គ្រោះ ក្រុមបុគ្គលិករថយន្តសង្គ្រោះ និងក្រុមធ្វើកោសល្យវិច្ច័យ កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ ដែលមានសញ្ញាតិចតួចពីទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិធំៗ។
អ្នកនាំពាក្យអង្គការមួយបាននិយាយថា ការព្យាយាមសម្របសម្រួលប្រតិបត្តិការជំនួយក្នុងប្រទេសគឺជា «សុបិនអាក្រក់»។
លោក Tomasso Della Longa មកពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា ប្រទេសលីប៊ីកាលពីមួយសប្តាហ៍មុនមានភាពស្មុគស្មាញរួចទៅហើយ។ ការធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ គឺដោយសារទឹកជំនន់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធទូរគមនាគមន៍ជាដើម។
ចំនួនអ្នកស្លាប់ដែលត្រូវបានផ្តល់ឲ្យពីចំនួន៦.០០០នាក់ កើនឡើងដល់ជាង១១.៣០០នាក់ ខណៈមនុស្សរាប់ពាន់នាក់ទៀតនៅបាត់ខ្លួននៅឡើយ ដែលអភិបាលក្រុង Derna បានព្រមានថាចំនួនសរុបអាចកើនឡើងដល់២០.០០០នាក់។
