មេគ្រឿងញៀនម៉ិកស៊ិក លោក Ovidio Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក

2023/09/16 07:43:23 pm        511

លោក Ovidio Guzman ដែលជាកូនប្រុសរបស់មេគ្រឿងញៀនម៉ិកស៊ិកធំជាងគេបំផុត គឺលោក Joaquin «El Chapo» Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ដើម្បីទៅប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរថ្នាំញៀនហ្វេនតានីល (ប្រភេទថ្នាំញៀនជួយបន្ថយការឈឺចាប់) ដែលនេះ ជាការជួយដល់ការជំរុញរបស់រដ្ឋបាលរបស់លោក ចូ បៃដិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃថ្នាំញៀន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បាននិយាយថា ការធ្វើបត្យាប័នរបស់លោក Ovidio Guzman នេះ គឺជាជំហានថ្មីបំផុតចុងក្រោយ ក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីកម្ទេចគ្រប់រូបភាពទាំងអស់នៃប្រតិបត្តិការជួញដូរគ្រឿងញៀន ដែលក្ដោបក្ដាប់ដោយក្រុមរត់ពន្ធគ្រឿងញៀន Sinaloa Cartel ដោយក្រុមនេះជាប់ពាក់ព័ន្ធជាមួយគ្រួសារលោក Guzman ជាយូរមកហើយ។ ជាមួយគ្នានេះ មន្ត្រីម៉ិកស៊ិក ២រូប ដែលដឹងពីបញ្ហានេះ ក៏បានបញ្ជាក់អះអាងពីការធ្វើបត្យាប័នលោក Guzman វ័យ ៣៣ឆ្នាំនេះផងដែរ។

ក្នុងនាមជាបុគ្គលម្នាក់នៃអ្នកបន្តវេន ក្នុងអាណាចក្រជួញដូរគ្រឿងញៀនពីឪពុករបស់ខ្លួន លោក Guzman ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលដ៏ខ្លី នៅឯភាគខាងជើងទីក្រុង Culiacan ក្នុងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដោះលែងវិញ តាមបញ្ជារបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដើម្បីបញ្ចៀសការបង្ហូរឈាម នៅពេលដែលក្រុមជួញដូររបស់មេគ្រឿងញៀនរូបនេះ បានសងសឹក។

រូបគេត្រូវបានចាប់ខ្លួនម្ដងទៀត កាលពីខែមករា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅរដ្ឋ Sinaloa ភាគខាងជើងប្រទេសម៉ិកស៊ិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm