ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ ថា មនុស្ស ៥នាក់ បានស្លាប់បន្ទាប់ពីមានការរលំបាក់ដំបូលផ្ទះមួយខ្នងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ កំពុងសម្រាកលង់លក់ នៅពេលឧបទ្ទវហេតុនោះ បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។

យោងតាមការស៊ើបអង្កេតបឋម បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់លំនៅឋានផ្លូវដែកដែលគេបោះបង់ចោល និងដែលត្រូវបានបញ្ជាឲ្យចាកចេញ។ មូលហេតុនៃការបាក់រលំនេះ នៅមិនទាន់ដឹងច្បាស់នោះទេ។
ផ្ទះសម្បែងផ្សេងទៀត នៅតំបន់តាំងទៅលំនៅនេះ ឥឡូវនេះ កំពុងត្រូវបានត្រួតពិនិត្យ ហើយអាជ្ញាធរផ្លូវដែកនឹងបើកការស៊ើបអង្កេត ដើម្បីរើផ្ទះផ្សេងទៀត តាមការកំណត់របស់ក្រុមមន្ត្រី៕

