ក្រោយកាយ និងស្តាររួចប្រឡាយមេធំៗក្នុងរាជធានី ជួយរំដោះទឹកជន់កាន់តែប្រសើរឡើង

2023/09/16 09:59:37 pm        870

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានកាយនិងស្តារនៅតាមបណ្តាប្រឡាយធំៗសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ​ក្នុងមួយរយះក្រោយនេះរួចមក ឃើញថា ប្រឡាយទាំងអស់ អាចបង្ហូរទឹក​យ៉ាងលឿនរហ័ស និងរំដោះទឹកពីការជន់លិច​ នៃជំនន់ទឹកភ្លៀងជាដើម ​ខណៈដែលរដូវនេះ ក៏ជារដូវវស្សា ​ដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ផងនោះ ។

ប្រលាយសំខាន់ៗ ដែលជាអាទិភាពខ្ពស់ សម្រាប់ការរំដោះទឹក មានប្រលាយបឹងត្របែក ក៏ដូចជា​ប្រលាយ​បឹងសាឡាងជាដើម ​ដែលជាប្រព័ន្ធចរន្តបង្ហូរទឹកដ៏ចម្បង ​ដោយរំដោះទឹកពីតាមបណ្តា​ខណ្ឌធំៗជាច្រើន នៃកណ្តាលរាជធានីភ្នំពេញ ។

បច្ចុប្បន្នប្រឡាយមេធំខាងលើ គេសង្កេតឃើញថា មានជម្រៅជ្រៅជាងមុខ​ក្រោយអាជ្ញាធរ​បានកាយរួច ​ដែលអាចធ្វើឱ្យប្រឡាយមានបរិមាអាចផ្ទុកទឹកបានកាន់​តែច្រើន​ជាងមុនផងដែរ ។ ក្នុងនោះដែរប្រឡាយ ​ក៏ត្រូវបានសម្អាតស្អាតល្អ ​ដោយមិនមានសំរាមនៅលើផ្ទៃប្រឡាយនោះឡើយ ដែលនេះជាកត្តាងាយឱ្យទឹកអាចហូរទៅបានលឿន​ដោយមិនមានការរាំងស្ទះពីសំរាមនោះទេ ។

ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ​ក៏បានបង្ហាញក្តីរីករាយផងដែរ ​ពេលសង្កេតឃើញថា អាជ្ញាធរបាន​យកចិត្តទុកដាក់ធ្វើការស្តារ ​និងកាយប្រឡាយធំៗ​ ដើម្បីរំដោះទឹក ​ព្រោះកន្លងទៅ នៅពេលមិនទាន់​មានការកាយប្រឡាយឱ្យបានធំនោះ ពលរដ្ឋតែងឧស្សាហ៍ជួបការជន់លិចជាខ្លាំង​នៅរៀងរាល់ភ្លៀងខ្លាំងម្តងៗ ​ដោយលិចដល់តាមខ្នងផ្ទះ ក៏ដូចជាជន់លិចតាមដងផ្លូវរំខាន​ដល់ការធ្វើ​ដំណើរជាដើម ។

ពលរដ្ឋបន្តលើកឡើងថា ការគិតគូរធ្វើការស្តារ និងកាយគ្រប់ប្រឡាយធំៗទាំងអស់បែបនេះ វាជា​ភាពប្រសើរខ្លាំងណាស់ ដើម្បីធានាបានថា ​ទោះរដូវវស្សាមកដល់ ​មានភ្លៀងខ្លាំងក៏ដោយ ក៏មិន​មានការជន់លិចក្នុងរាជធានីភ្នំពេញនោះទេ ​ប៉ុន្តែបើមានការលិច​ ក៏មិនអាចលិចក្នុងរយៈពេលយូរ ប៉ះពាល់​ដល់ពលរដ្ឋនោះដែរ ​ទាំងការរស់នៅ និងការធ្វើដំណើរជាដើម ។

គួររំលឹកផងដែរថា​ អភិបាលរាជធានីភ្នំពេញ ​ឯកឧត្តមឃួង ស្រេង​ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ​បានណែនាំដល់ក្រុមមន្ត្រីជំនាញ ​នៃមន្ទីរសាធារណការ ​និងដឹកជញ្ជូន ត្រូវស្ដារលូ ​និងប្រឡាយមេធំៗជាបន្ទាន់ដើម្បីរំដោះទឹកភ្លៀងកុំឱ្យមានការជន់លិច ប៉ះពាល់​ដល់ពលរដ្ឋ ។ ​ការណែនាំរបស់លោកអភិបាល ​ធ្វើឡើងគ្រាដែលលោក ​និងក្រុមមន្ត្រី ចុះទៅ​ចុះពិនិត្យមើលប្រព័ន្ធលូ ​និងប្រឡាយបឹងសាឡាង ​ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរក​គ្រប់មធ្យោបាយ​ ធ្វើយ៉ាងណាឱ្យលូ ​និងប្រឡាយទាំងនេះ ​អាចរំដោះទឹកបាន នៅពេលមាន​ជំនន់​ទឹកភ្លៀងខ្លាំងម្តងៗ ។

ក្រោយទទួលបានការណែនាំពីឯកឧត្តមអភិបាលរាជធានីរួចមក ​ឃើញថា ​នៅថ្ងៃបន្តបន្ទាប់ មន្ទីរសាធារណការ ​និងដឹក​ជញ្ជូន​ បានសហការជាមួយអាជ្ញាធរខណ្ឌទួលគោក ​និងខណ្ឌចំការមន ប្រើអេស្កាវ៉ាទ័រ ​ចុះស្តារ ​និងកាយប្រឡាយមេសម្ខាន់ៗ ​នៅក្នុងមូលដ្ឋានតែម្តង មានដូចជាប្រឡាយ​បឹងសាឡាយ ​និងប្រឡាយបឹងត្របែក ជាដើម ដើម្បីធានាបានថាប្រឡាយអាចបង្ហូរទឹកទៅ​បាន​ដោយមិនមានការរាំងស្ទះ ​បង្កជាការជន់​លិច​ប៉ះពាល់ដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀត ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm