អាជ្ញាធរខណ្ឌដូនពេញ ចុះណែនាំដល់ម្ចាស់អាជីវកម្ម រំលោភចិញ្ជើមផ្លូវជាប្រចាំក្នុងមូលដ្ឋាន

2023/09/16 10:12:52 pm        112

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់​សាធារណៈជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋាន​ខណ្ឌដូនពេញ ​ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើន មានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ មកលេងកម្សាន្ត។

ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២៣នេះ លោក ចាប ឌីណា អភិបាលរងនៃ​គណៈអភិបាលខណ្ឌ​ដូនពេញពេញ​បានដឹកនាំគណៈបញ្ជាការឯកភាព​ខណ្ឌចុះអប់រំណែនាំ​ដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលប្រកបអាជីវកម្មតាមដងផ្លូវលេខ១៣០ ​ផ្លូវលេខ១៣៦ ជារួមក្នុងមូលដ្ឋាន​សង្កាត់ផ្សារកណ្ដាលទី១ ​ខណ្ឌដូនពេញ ​ដែលប្រើប្រាស់​ចិញ្ចឹមផ្លូវ​លើសពី១ភាគ៣ សូមឲ្យរក្សាចិញ្ចើម​ផ្លូវដើម្បីឲ្យអ្នកថ្មើជើងងាយស្រួលធ្វើដំណើរ។

លោក ចាប ឌីណា អភិបាលរងទទួលបន្ទប់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ ​បានឲ្យ BTV ដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌភ្នំពេញ​បានចាត់ឲ្យលោក ចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ​រៀបចំបរិស្ថានអនាម័យជាប្រចាំ​ជាពិសេស​ តាមដងផ្លូវសំខាន់ៗ ​ដើម្បីរក្សាចិញ្ចើមផ្លូវជូនពលរដ្ឋអ្នកធ្វើដំណើរ​ដោយថ្មើរជើង និង ណែនាំដល់​ក្រុមអាជីវករប្រកបអាជីវកម្ម ក្លឹប ខារ៉ាអូខេ ​និងបារបារាំងជាដើម នៅតាមដងផ្លូវឲ្យរក្សា​ចិញ្ចើមផ្លូវ និងរក្សាសោភ័ណ្ឌភាព រាជធានីភ្នំពេញយើងដើម្បីឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ​មកទស្សនា​និងបទលេងកម្សាន្ត។

លោកអភិបាលរង បានបន្ថែមទៀតថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ ​អនាម័យបរិស្ថានល្អ​ ។

បន្ថែមទៀតនោះ លោកអភិបាលរងបានសូមឲ្យអាជីវករកុំគិតថា អាជ្ញាធរមករំខានការប្រកប​អាជីវកម្ម​របស់ពួកគាត់ ​គឺចុះមករៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងថែរក្សាសន្តិសុខ​សុវត្ថិភាព​ជូនម្ចាស់ប្រកបអាជីវកម្មទាំង​អស់ព្រោះតំបន់​ដែលគ្មាន​ក្មេង​ទំនើងតំបន់​ដែល​មាន​ភាពសន្តិសុខល្អនោះភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើន។ ជាចុងក្រោយអាជ្ញាធរ សូមអរគុណចំពោះការចូលរួមរបស់ ម្ចាស់ប្រកបអាជីវកម្មទាំងអស់គ្នា​ជាមួយអាជ្ញាធរ៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm