ពលរដ្ឋ​រស់នៅ​អតីត​តំបន់​ក្រហម​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដូ​ស​ទី​១

2021/05/28 11:09:01 pm        28

​កណ្ដាល៖ នៅ​ពេល​បច្ចុប្បន្ន​នេះ នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​នានា ​របស់​ខេត្ត​កណ្តាល មិនទាន់​ប្រកាស​បន្ត​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដូ​ស​ទី​១​ឡើងវិញ​នោះទេ ប៉ុន្តែ​ទោះ​យ៉ាងណា​នៅក្នុង​អំឡុង​ពេលនេះ រដ្ឋបាល​ខេត្តកណ្តាល បាន​បើក​ការផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​នេះ ជូន​សម្រាប់​តែ​ពលរដ្ឋ​ដែល​រស់នៅក្នុង​អតីត​តំបន់​ក្រហម និង​តំបន់​ប្រឈម​នានា​ទៀត​តែ​នៅក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ប៉ុណ្ណោះ​។​

​បើ​តាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ថា ជាក់ស្ដែង​មកដល់​ថ្ងៃនេះ មន្ទីរពេទ្យ​បន្ត​ចាក់​វ៉ាក់សាំង​សម្រាប់​តែ​ពលរដ្ឋ​ដែល​ត្រូវ​ការ​ចាក់​ដូ​ស​ទី​២​លើ​ប្រភេទ​វ៉ាក់សាំង​កូ​វី​សែ​ល និង​ស៊ី​ណូ​វ៉ា​ក់​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រដ្ឋបាល​ខេត្ត​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ខ្លាំង លើ​ពលរដ្ឋ​រស់នៅក្នុង​អតីត​តំបន់​ក្រហម​នៅក្នុង​សង្កាត់​តាខ្មៅ ទើប​មន្ទីរ​សុខាភិបាល​សម្រេច​រៀបចំ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ ដែល​រស់​នៅក្នុង​អតីត​តំបន់​ក្រហម និង​មានការ​ដឹកនាំ​អញ្ជើញ​មកចាក់​ដោយផ្ទាល់​ពី​ចៅសង្កាត់​តាខ្មៅ​ផងដែរ​។​

​បើ​តាម​លោក គិត សុផាន់​ណា​រ៉ា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​តាខ្មៅបាន​ថ្លែងថា នៅក្នុង​សង្កាត់​តាខ្មៅ មាន​តំបន់​ក្រហម តែមួយ​ប៉ុណ្ណោះ គឺ​ភូមិ​តាខ្មៅ​២​ឬ​ហៅ​តំបន់​អាគារ​វប្បធម៌ ដែល​កន្លងមក​រង​ការ​បិទ​ខ្ទប់​ជិត​៣​សប្ដាហ៍ ហើយ​បន្ទាប់ពី​បើក​វិញ​ជាង​១០​ថ្ងៃ​មកនេះ ទើប​យើង​អាច​អញ្ជើញ​ពួកគាត់​អោយ​មក​ចាក់​វ៉ាក់សាំង​នេះ​បាន​។​

​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ បណ្តា​ពលរដ្ឋ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​ព្យាយាម​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​បណ្តា​ពលរដ្ឋ តាមរយៈ​ការចាក់​វ៉ាក់សាំង​នេះ គេ​ក៏ត្រូវ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធាន​៣​កុំ ៣​ការពារ ឱ្យបាន​ល្អ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ចំលង​មេរោគ​កូ​វីដ​១៩​នៅ​ក្នុង​សង្គមជាតិ​យើង​។​

​បើ​តាម​ការបញ្ជា​ក់ថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល មកដល់ពេលនេះ ខេត្តកណ្តាល ​បានសម្រេច​ចាក់​វ៉ាក់សាំង​ការពារ​ជូន​ពលរដ្ឋ​ជួរមុខ និង​ពលរដ្ឋ​អាទិភាព​នៅក្នុង​ខេត្ត​បាន​ចំនួន​ជាង ​១០​ម៉ឺន​នាក់ ហើយ​នៅពេលនេះ ខេត្ត​បានរៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​នេះ​រួចហើយ ដើម្បី​ត្រៀម​បន្ត​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​អោយបាន​គ្រប់ៗ​គ្នា​៕ អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm