មុខមាត់ជាធារណៈតំណាងឲ្យយោធារបស់ចិន ស្ថិតក្រោមការស៊ើបអង្កេតអំពើពុករលួយ

2023/09/17 12:10:53 am        538

លោកឧត្តមសេនីយ៍ Li Shangfu ដែលជាទាហានជើងចាស់ដ៏មានបទពិសោធន៍ ក្នុងការជំរុញឲ្យមានទំនើបកម្មយោធារបស់ប្រទេសចិន បានឡើងឋានៈជារដ្ឋមន្ត្រីការពារជាតិនៅឆ្នាំនេះ។ តែក្នុងរង្វង់ ៦ខែ លោកបានបាត់មុខជាសាធារណៈ នៅក្រោមព័ត៌មានដ៏អាប់អួ ជុំវិញការស៊ើបអង្កេតអំពើពុករលួយ។

លោក Li ទទួលបានភាពលេចមុខលេចមាត់ក្រោមការស្វែងរការបង្កើនឥទ្ធិពលខាងកម្លាំងយោធារបស់ប្រធានាធិបតី លោក Xi Jinping អំឡុងការកាន់អំណាចមួយទសវត្សរ៍របស់លោក ខណៈដែលទំនាក់ទំនងរបស់ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក បានចាប់ផ្ដើមអាក្រក់ទៅៗ ជុំវិញបញ្ហានានា ក្នុងនោះរួមទាំងបញ្ហាកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងដែលត្រូវបានទីក្រុងប៉េកាំងទាមទារថា ជាចំណែកនៃប្រទេសរបស់ខ្លួន។

ប៉ុន្តែផ្នែកមួយនៃការជំរុញរបស់លោក Xi ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្លាំងប្រយុទ្ធរបស់លោក គឺការលុបបំបាត់អំពើពុករលួយ ដែលបានញាំញីជាយូរមកហើយ ក្នុងវិស័យយោធា និងស្ថាប័នរដ្ឋដទៃទៀតរបស់ប្រទេសចិន។

ក្នុងនាមជាមេដឹកនាំម្នាក់នៃការអភិវឌ្ឍផ្លូវអវកាស និងការប្រយុទ្ធប្រឆាំងតាមអ៊ីនធឺណិតរបស់ប្រទេសចិន ហើយបន្ទាប់មកក្លាយជាប្រធានផ្នែកលទ្ធកម្មយោធានោះ លោក Li វ័យ ៦៥ឆ្នាំ ត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីការពារជាតិ នៅក្នុងខែមីនា។

បន្ទាប់ពីលោកបានអវត្តមាន ក្នុងការបង្ហាញខ្លួនជាសាធារណៈ កាលពីខែមុន និងខកខានចូលរួមកិច្ចប្រជុំនានា ដោយក្នុងនោះរួមទាំងជាមួយសមភាគីបរទេសយ៉ាងហោចណាស់ម្តងនោះ សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានរាយការណ៍ថា លោក Li កំពុងស្ថិតនៅក្រោមការតាមដាន ដែលជាការស៊ើបអង្កេតដ៏ធំមួយ ពាក់ព័ន្ធនឹងការទិញសម្ភារៈយោធា។

តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានថា តើការទិញអ្វីនោះឡើយ ដែលស្ថិតក្រោមការត្រួតពិនិត្យនេះ ហើយក្រសួងការពារជាតិចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈអ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា លោកស្រីមិនបានដឹងអំពីស្ថានភាពនេះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm