ថ្ងៃទី១៦ ខែកញ្ញាគឺជាខួបមួយឆ្នាំ គិតចាប់តាំងពីនារីឈ្មោះ Mahsa Amini បានស្លាប់ ក្រោមការឃុំឃាំងពីសំណាក់នគរបាលសីលធម៌របស់ប្រទេសអ៊ីរ៉ង់។

អ្នកនាង Amini វ័យ ២២ឆ្នាំ បានស្លាប់ បន្ទាប់ពីមានអាការសន្លប់ ក្រោយការចាប់ខ្លួន នៅទីក្រុងតេអេរ៉ង់ ពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលបញ្ហានេះទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់។
ហេតុការណ៍នោះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងជាច្រើនឆ្នាំ ចំពោះបញ្ហានានា រាប់តាំងពីការរឹតបន្តឹងការគ្រប់គ្រងសង្គម និងនយោបាយ រហូតដល់ភាពលំបាកខាងសេដ្ឋកិច្ច ដែលបង្កឲ្យមានវិបត្តិភាពស្របច្បាប់ដ៏អាក្រក់បំផុតរបស់ប្រព័ន្ធគ្រប់គ្រងដែលយកច្បាប់វិន័យសាសនាជាធំនេះ អស់ជាច្រើនទសវត្សរ៍។
ការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនខែ បានរាលដាលទៅជារូបភាបប្រឆាំងយ៉ាងធំបំផុត ចំពោះអាជ្ញាធរអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សជាច្រើន បានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងជាងបួនទសវត្សរ៍ តាមច្បាប់វិន័យរបស់សាសនាឥស្លាមនេះ៕
