ប្រទេសលីប៊ីស៊ើបអង្កេតការបាក់ទំនប់ទឹកចំនួនពីរ បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សជាង ១១.០០០នាក់

2023/09/17 04:13:43 pm        434

ក្រុមអាជ្ញាធរលីប៊ីបានបើកការស៊ើបអង្កេតលើការបាក់ទំនប់វារីអគ្គិសនីចំនួនពីរ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងទីក្រុងឆ្នេរសមុទ្រមួយ ខណៈក្រុមជួយសង្គ្រោះបានស្វែងរកសាកសពកាលពីថ្ងៃសៅរ៍  ជិតមួយសប្តាហ៍បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សជាង ១១.០០០នាក់។

ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះសមុទ្រមេឌីទែរ៉ាណេ ដានីយ៉ែល (Daniel) បណ្តាលឱ្យមានទឹកជំនន់ដ៏ ធ្ងន់ធ្ងរបំផុតនៅទូទាំងភាគខាងកើតប្រទេសលីប៊ីកាលពីចុងសប្តាហ៍មុន។ ទឹកជំនន់បានគ្របដណ្ដប់លើទំនប់ចំនួនពីរ ដោយបានហូរគួចនាំយកជញ្ជាំងទឹកដែលមានកម្ពស់ជាច្រើនម៉ែត្រ កាត់កណ្តាលទីក្រុង ឌើណា (Derna) បំផ្លាញតំបន់នេះទាំងមូល និងបានហូរកួចមនុស្សចូលទៅក្នុងសមុទ្រ។

យោងតាមអឌ្ឍចន្ទក្រហមលីប៊ី មនុស្សជាង ១០.០០០ នាក់កំពុងបាត់ខ្លួន។ រយៈពេល៦ថ្ងៃ ក្រោយមក ក្រុមអ្នកស្វែងរកនៅតែកំពុងជីកកកាយដីល្បប់ និងតាមចន្លោះអគារនានា ដើម្បីស្វែងរកសាកសព និងអ្នកអាចនៅរស់រានមានជីវិត។ អឌ្ឍចន្ទក្រហម បានបញ្ជាក់ពីការស្លាប់ចំនួន ១១.៣០០នាក់ រហូតមកដល់ពេលនេះ។

លោកស្រី ឃ្លែ នីកូឡេត (Claire Nicolet) ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃក្រុមជំនួយគ្រូពេទ្យ គ្មានព្រំដែន បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសពជាច្រើន កាលពីថ្ងៃសុក្រ ហើយកំពុងបន្តស្វែងរក។ លោកស្រី បានប្រាប់សារព័ត៌មាន AP ថា នេះ គឺជាចំនួនដ៏ច្រើន  សាកសពជាច្រើននៅតែត្រូវបានទឹករលករុញច្រានមកកាន់ច្រាំងសមុទ្រ ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm