
មនុស្ស ចំនួន ១៤នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះក្នុងអំឡុងពេលអាកាសធាតុអាប់អួនៅតំបន់ព្រៃអាម៉ាហ្សូន (Amazon) របស់ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍។
យន្តហោះខ្នាតតូចមួយនេះ បានធ្វើដំណើរជិតដល់គោលដៅចម្ងាយ៤០០ គីឡូម៉ែត្រ រវាងទីក្រុង ម៉ាណូស (Manaus)របស់រដ្ឋអាម៉ាហ្សូណាស(Amazonas) និងទីក្រុងព្រៃដាច់ស្រយាល បាសេឡូស (Barcelos) នៅពេលដែលយន្តហោះនេះបានធ្លាក់។
ក្រុមមន្ត្រីបាននិយាយថា អ្នកទាំងអស់នៅលើយន្តហោះ រួមទាំងអ្នកដំណើរ១២នាក់ និងអាកាសយានិក២ នាក់បានស្លាប់។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើយដើម្បីស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។
លេខាធិការសន្តិសុខរដ្ឋ អាម៉ាហ្សូណាស លោក វីនីស៊ៀស អាល់ម៉េដា (Vinicius Almeida) បាននិយាយថា ព័ត៌មានដំបូងបានឲ្យដឹងថា យន្តហោះបានធ្លាក់ បន្ទាប់ពីភ្លាត់ចេញពីផ្លូវរត់ នៅពេលដែលធ្លាក់ចូលទៅក្នុងទីក្រុងបាសេឡូស អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងមិនអាចមើលផ្លូវបានឆ្ងាយ។
គេហទំព័រព័ត៌មានប្រេស៊ីល G1 បានរាយការណ៍ថា យន្តហោះនេះគឺជាយន្តហោះ EMB-110 ដែលមានម៉ាស៊ីនទួរប៊ីនភ្លោះ ផលិតដោយក្រុមហ៊ុនផលិតយន្តហោះប្រេស៊ីល Embraer ។
យោងតាមក្រុមហ៊ុន G1 ម្ចាស់យន្តហោះ លោក ម៉ាណូស អេរ៉ូតាកស៊ី (Manaus Aerotáxi) បាននិយាយថា យន្តហោះ និងអាកាសយានិក របស់ខ្លួនបានបំពេញតម្រូវការចាំបាច់ទាំងអស់ ដើម្បីធ្វើការហោះហើរ៕
