
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងការបង្ហូសំណល់ទឹកមានសារជាតិវិទ្យុសកម្មរបស់ប្រទេសជប៉ុនទៅក្នុងមហាសមុទ្រ និងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់វិធានការបញ្ឈប់ការបញ្ចេញទឹកដែលបានគ្រោងទុក មុនពេលការបញ្ចេញនជុំទីពីរដែលបានគ្រោងទុកនៅចុងខែនេះ។
ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការបំផ្លិចបំផ្លាញបានបញ្ចេញសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរប្រហែល ៧.៨០០ តោនទៅក្នុងសមុទ្រក្នុងដំណាក់កាលដំបូងនៃការបញ្ចេញរវាងថ្ងៃទី២៤ ខែសីហាដល់ថ្ងៃទី១១ ខែកញ្ញា។
ខណៈដែលការបញ្ចេញជុំទី២ជិតមកដល់ បន្ទាប់នៃការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរដែលនឹងចាប់ផ្តើមនៅចុងខែកញ្ញា ក្រុមអ្នកតវ៉ានៅក្នុងប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញការប្រឆាំងរបស់ខ្លួនភ្លាមៗ និងចាត់វិធានការយ៉ាងសកម្ម។
លោក Oh Joon-suk អ្នកចូលរួមការតវ៉ា និងជាពលរដ្ឋម្នាក់ បាននិយាយថា យើងជំរុញឱ្យប្រទេសជប៉ុន បញ្ឈប់ការបញ្ចេញសំណល់ទឹកនេះជាបន្ទាន់ ខ្ញុំក៏សូមអំពាវនាវឱ្យប្រធានាធិបតីរួបរួមគ្នាជាមួយប្រជាជន និងបំពេញតួនាទីរបស់លោកជាមេដឹកនាំប្រជាជន និងជាប្រធានប្រជាជាតិរបស់យើង ។
លោក Kim Gwang-soo អ្នកតវ៉ាវ័យ៧០ឆ្នាំបាននិយាយថា អ្នកនេសាទកំពុងរងទុក្ខ ហើយត្រូវបានទុកចោលដោយគ្មានកន្លែងទៅ ដូច្នេះខ្ញុំសង្ឃឹមថាការបញ្ចេញទឹកនេះអាចត្រូវបានបញ្ឈប់ភ្លាមៗ៕