វេទិកាយុវជន នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី២ដំណើរការដោយមានការចូលរួមពីប្រតិភូយុវជន ១១ប្រទេស

2023/09/17 06:39:15 pm        311

ភ្នំពេញ៖ ពិធីបើកវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ ក្រោមអធិបតីភាព ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរជាតិ គ្រូសម្របសម្រួលវេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមទាំង១១ ទីប្រឹក្សានៃក្លឹបយុវជនទាំង ២៤ នៅរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។

ជាកិច្ចចាប់ផ្តើម វេទិកាយុវជនលើកទី២ បានស្តាប់ និងទស្សនាសារសំឡេងតាមប្រព័ន្ធវីដេអូរបស់ លោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដែលបានថ្លែងនូវមតិស្វាគមន៍ ដោយលោកស្រីបានលើកឡើងថា៖ «យុវជនទាំងអស់គឺជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុងវិស័យមនុស្សរហូតមកដល់បច្ចុប្បន្ននេះ។ ការបង្កើតឱ្យមានវេទិកាយុវជនលើកទី១ កាលពីឆ្នាំ២០២២ គឺជាភាពជោគជ័យមួយដែលអាចឱ្យយើងឃើញថា យុវជនគឺពិតជាអាចចូលរួមចំណែកក្នុងការសម្រេចចិត្ត និងចូលរួមមតិយោបល់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។ ដូចនេះទើបមានការស្នើសុំពីយុវជនឱ្យមានការប្រារព្ធនូវវេទិកាយុវជននេះជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះគឺជាវេទិកាយុវជនលើកទី២ ដែលជាឱកាសក្នុងផ្ដល់នូវសិទ្ធអំណាចដល់យុវជនទាំង ១១ សមាគមជាតិ បានពិនិត្យពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។»

ថ្លែងក្នុងឱកាសបើកវេទិកាយុវជនលើកទី២នេះដែរ ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងថ្លែងអំណរគុណចំពោះសហព័ន្ធអន្តរជាតិដែលបានផ្តួចផ្តើមបង្កើតវេទិកានេះ។ 

ឯកឧត្តមប្រធានគណៈអធិបតី បានសូមពរចំពោះប្រតិភូយុវជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងដំណេីរការវេទិកាយុវជនលើកទី២នេះ។ ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សាពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការកែលម្អសហគមន៍ងាយរងគ្រោះ ដែលកំពុងប្រឈមនឹងបញ្ហាក្នុងតំបន់ និងវិបត្តិជាសកល ព្រមទាំងសង្ឃឹមថាប្រតិភូយុវជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងទទួលបានសុវត្ថិភាព ក្នុងអំឡុងពេលស្នាក់នៅ និងដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា វេទិកាយុវជនលើកទី២នេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលនេះជាឱកាសលើកទីពីរ សម្រាប់យុវជន ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវប្បធម៌ ក៏ដូចជាឱកាសដ៏មានតម្លៃសម្រាប់ការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមដែលយុវជនប្រឈមមុខនៅក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm