កាកបាទក្រហម៖ មនុស្សជាង ៨សែននាក់ រងផលប៉ះពាល់ដោយទឹកជំនន់នៅលីប៊ី ខណៈអ្នកស្លាប់និងរបួសច្រើន

2023/09/17 07:17:21 pm        306

សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ៨សែននាក់ នៅក្នុងប្រទេសលីប៊ីបានរងផលប៉ះពាល់ដោយទឹកជំនន់ដែលត្រូវបានបង្កឡើងដោយព្យុះមេឌីទែរ៉ាណេ ដានីយ៉ែល(Daniel) និងបានវាយប្រហារភាគខាងកើតប្រទេសលីប៊ីកាលពីសប្តាហ៍មុន។

កាកបាទក្រហមបាននិយាយថា ចំនួននេះគឺស្មើនឹងប្រមាណ ១១,៤ ភាគរយនៃចំនួនប្រជាជនលីប៊ី។

នៅថ្ងៃដដែល អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានរកឃើញ និងបញ្ជាក់អត្តសញ្ញាណសាកសពជនរងគ្រោះចំនួន ៣.៩៥៨នាក់ហើយ។

ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេនៅភាគខាងកើតប្រទេសលីប៊ីត្រូវបានរារាំងដោយឧបសគ្គ និងមានសង្ឃឹមតិចតួចសម្រាប់ពួកគេក្នុងការស្វែងរកអ្នកនៅរស់យ៉ាងណាក្ដី ក្រុមអ្នកជួយសង្គ្រោះទាំងនៅក្នុងប្រទេស និងក្រៅប្រទេសនៅតែខិតខំប្រឹងប្រែងស្វែងរកក្នុងគំនរបាក់បែកដ៏ធំ។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ប្រទេសលីប៊ីកាលពីថ្ងៃសៅរ៍បានប្រកាសថាតំបន់នានាដែលរងផលប៉ះពាល់ដោយទឹកជំនន់បានចូលទៅក្នុងស្ថានភាពអាសន្នផ្នែកសុខភាពរយៈពេលមួយឆ្នាំ។

អង្គការសហប្រជាជាតិបានអំពាវនាវដោយសង្ឃឹមថានឹងរៃអង្គាសប្រាក់បានជាង ៧១ លានដុល្លារដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        23
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        23
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm