
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាប្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារបង្ហាញពីទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូលមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣ និងចូលរួម «ពិព័រណ៍អាស៊ាន-ចិនលើកទី២០» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី១៧ កញ្ញា ២០២៣។
សម្ដេចតេជោ រម្លឹកថា៖««ទឹកចិត្តឪពុក! ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន»។
សម្ដេចបន្តថា៖«រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។ ខ្ញុំស្រឡាញ់កូន និងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»៕