ក្រសួង​ការងារ​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៩ តាម​ប្រព័ន្ធ​អន​ឡាញ​

2021/05/29 12:24:44 am        532

​ភ្នំពេញ៖ ឯកឧត្តម ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៩ ស្ដីពី​អធិការកិច្ច​ការងារ​ក្រោម​ប្រធានបទ ពង្រឹង​សមត្ថភាព​អធិការកិច្ច​ការងារ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ រៀបចំ​ដោយ​ក្រសួង​ការងារ នៃ​ប្រទេស​សឹង្ហ​បូរី និង​លេខាធិការដ្ឋាន​អាស៊ាន រយ​:​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ និង​២៨ ខែ​ឧសភា ឆ្នាំ​២០២១​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​សូម​បញ្ជាក់ថា សន្និសីទ​នេះ តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដែល​នេះ​ជា​លើក​ទី​៩​ហើយ ក្នុង​គោលបំណង ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​លើ​ប្រព័ន្ធ​អធិការកិច្ច​ការងារ រួមមាន​៖​មុខងារ និង​សកម្មភាព​របស់​អធិការកិច្ច​ការងារ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត ជាពិសេស​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែងធ្វើការ ដោយមាន​ការចូលរួម​ពី​តំណាង​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស តំណាង​សហព័ន្ធ​និយោជក​អាស៊ាន តំណាង​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អាស៊ាន តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​, តំណាង​អង្គការ​សុខភាព​ពិភពលោក​, តំណាង​សមាគម​អធិការកិច្ច​ការងារ​អន្តរជាតិ​, តំណាង​ក្រុមប្រឹក្សា​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រទេស​សឹង្ហ​បូរី និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ​។​

​នៅក្នុង​សន្និសីទ​នេះ អង្គ​សន្និសីទ​នឹង​ធ្វើ​ការពិភាក្សា ចែករំលែក​លើ​ការពង្រឹង​យុទ្ធសាស្ត្រ និង​វិធានការណ៍​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុង​យុគសម័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែងធ្វើការ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការដាក់ចេញ​នូវ​អនុសាសន៍ ដើម្បី​ឆ្លើយតប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការងារ​អធិការកិច្ច​ការងារ​នៅក្នុង​តំបន់​អាស៊ាន​៕ ​អត្ថបទ​៖ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm