
អ្នកស្រុកនៅក្រុងឌើរណាភាគខាងកើតប្រទេសលីប៊ី កំពុងរាប់ចំនួនការបាត់បង់ពីទឹកជំនន់ដែលបានបំផ្លិចបំផ្លាញមួយភាគធំនៃក្រុងឆ្នេសមុទ្រខណៈដែលការរុករកអ្នកបាត់ខ្លួនកំពុងបន្ដនៅឡើយ។
ខណៈកំពុងអង្គុយនៅលើដីដែលហ៊ុមព័ទ្ធទៅដោយអគារបាក់បែក អ្នកស្រុកក្រុងឌើរណាម្នាក់ឈ្មោះ ហាម៉ាត់ អាវ៉ាត់ បាននិយាយថា លោកនឹងមិនចាកចេញពីផ្ទះរបស់លោកក្នុងក្រុងនេះទេ។
លោកបាននិយាយថា ការដែលលោកកំពុងអង្គុយក្នុងទីតាំងរបស់លោកនេះ គឺដើម្បីព្យាយាមសម្អាត និងព្យាយាមផ្ទៀងផ្ទាត់អ្នកដែលកំពុងបាត់ខ្លួន។សូមអរគុណព្រះជាម្ចាស់។លោកបន្ដថា លោកកំពុងព្យាយាមស្វែងយល់ពីស្ថានការណ៍ថ្មីៗបន្ថែមទៀត។
សង្កាត់ទាំងអស់នៃក្រុងឌើរណាទាំងមូល តាមការប៉ាន់ប្រមាណ មានមនុស្សយ៉ាងហិចណាស់១២០.០០០នាក់ ត្រូវបានទឹកហូរនាំយកទៅមួយ ឬក៏ត្រូវកប់ក្នុងភក់ល្បប់បន្ទាប់ពីទំនប់ពីរនៅភាគខាងត្បូងក្រុង ត្រូវបានបាក់ដែលបង្កឡើងដោយទឹកជំនន់ដែលជាទូទៅបានហូរបុកខ្លាំងដល់បាតទន្លេនោះ។
អង្គការទេសន្តរប្រវេសន៍អន្ដរជាតិដែលមានបេសកកម្មនៅក្នុងប្រទេសលីប៊ី បាននិយាយថា មនុស្សជាង៥.០០០នាក់ ត្រូវគេសន្និដ្ឋានថា បានស្លាប់រួមជាមួយអ្នកស្លាប់ចំនួន៣.៩២២នាក់ ត្រូវបានគេចុះបញ្ជីនៅតាមមន្ទីពេទ្យ។
ក្រុមមន្រ្ដីបាននិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដ អាចកើនខ្ពស់ជាងនេះ។