លីប៊ី៖ រយៈពេលមួយសប្ដាហ៍បន្ទាប់ពីទឹកជំនន់ដ៏គំហុកទំហំស្មើររលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញទីក្រុងឆ្នេរសមុទ្រឌើណា (Derna) របស់ប្រទេសលីប៊ី ដែលបានបណ្ដាលឲ្យមនុស្សជា១ម៉ឺននាក់ស្លាប់ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយពីអន្តរជាតិនៅតែបន្តហូរចូល ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះក៏នៅតែបន្តផងដែរ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា នៅពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាង៣ម៉ឺននាក់ ដែលគ្មានទីលំនៅនៅក្នុងទីក្រុងឌើណាតែមួយប៉ុណ្ណោះ ត្រូវការទឹកស្អាត អាហារ និងសម្ភារៈផ្គត់ផ្គង់ជាមូលដ្ឋានដ៏ចាំបាច់ ស្របពេលហានីភ័យ កើនឡើងខ្លាំង នៃការផ្ទុះរាលដាលជំងឺអាសន្នរោគ រាគរុស ការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។
រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋបាលភាគខាងកើតលោកអូតមែន អាប់ដេលចាលីល (Othman Abdeljalil)បាននិយាយថា មនុស្សចំនួន៣.២៥២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុងឌើរ៉ា។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការសិទ្ធិមនុស្សហៅកាត់ថា (OCHA) បាននិយាយថា មនុស្សប្រហែល១១.៣០០នាក់ បានស្លាប់៕

