សូម៉ាលី៖ ក្រុមអ្នកស្រុក បាននិយាយថា កងកម្លាំងអេត្យូពី បានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធអាល់សាបាប (al Shabaab) នៅជិតទីក្រុងរ៉ាប់ ឌូរី (Rab Dhuure) ប្រទេសសូម៉ាភាគខាងលិច កាលពីព្រឹកថ្ងៃអាទិត្យ។
នៅម៉ោងប្រហែល៩ព្រឹក (០៦០០ម៉ោងសកល) ក្រុមអ្នកស្រុកក្នុងតំបន់ បានឮការផ្ទុះដ៏ធំមួយ ដែលបានកើតឡើងបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅជិតទីក្រុងរ៉ាប់ឌូរី ក្នុងតំបន់បាកូល ( Bakool) មានចម្ងាយប្រហែល២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនប្រទេសអេត្យូពី។
ក្រុមអាល់សាបាប បានអះអាងថា ខ្លួនបានវាយឆ្មក់លើក្បួនរថយន្តដ៏ធំរបស់កងទ័ពអេត្យូពី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលុបបំបាត់ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
អ្នកស្រុកឈ្មោះ Hassan Abdulle បាននិយាយថា៖«យើងបានឮអំពីការផ្ទុះដ៏ធំចំនួនបីគ្រាប់ ហើយបន្ទាប់មកមានការបាញ់តវ៉ាញគ្នាទៅវិញទៅមកដោយប្រើកាំភ្លើងធុនធ្ងន់។
Fatuma Ali ជាអ្នកស្រុកដែលរស់នៅក្នុងទីក្រុងរ៉ាប់ឌូរី បាននិយាយថា៖«វាជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយនឹងកាំភ្លើងផ្លោង និងអាវុធផ្សេងទៀត ប៉ុន្តែយើងពុំបានដឹងអំពីព័ត៌មានលម្អិតនោះទេ»។
