អ្នករស់រានពីទឹកជំនន់នៅលីប៊ី ប្រឈមហានីភ័យគ្រាប់មីន

2023/09/18 10:37:39 am        135

លីប៊ី៖ អ្នកនៅរស់រានមានជីវិត ដែលលំនៅឋានរបស់ពួកគេត្រូវបានហូរនាំដោយទឹកជំនន់ដ៍មហន្តរាយនៅក្នុងទីក្រុង Derna ប្រទេសលីប៊ីមានជម្រើសដ៏លំបាក។ ការស្នាក់នៅ មានកង្វះខាតទឹកទទួលទាន ឬភៀសខ្លួនឆ្លងកាត់តំបន់នានា ជាកន្លែងដែលគ្រាប់មីនបានហូរចេញដោយទឹកហូរខ្លាំង។ 

មនុស្សរាប់ពាន់នាក់ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីទំនប់ទឹកចំនួន២នៅខាងលើទីក្រុង Derna បានបាក់កាលពីថ្ងៃទី១០ ខែកញ្ញា បានបំផ្លាញប្លុកលំនៅឋានពលរដ្ឋរស់នៅ ខណៈពួកគេកំពុងដេក។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា សាកសពជាច្រើន ត្រូវបានហូរនាំទៅកាន់សមុទ្រ ហើយសាកសពជាង១ពាន់នាក់ ត្រូវបានបញ្ចុះរួចហើយនៅក្នុងផ្នូរធំរួម។ មួយសប្តាហ៍មកនេះ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រទេសលីប៊ី បានប្រឈមការបំផ្លាញ ដោយចាត់ទុកហេតុការណ៍នេះថា ជាសោកនាដកម្ម។ ស្រុក Derna ទាំងមូល ដែលមានប្រជាជនប្រមាណ១២០.០០០នាក់ ត្រូវបានទឹកហូរកាត់ ឬកប់ទៅដោយដីល្បប់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់អគារ៨៩១កន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុងនេះ ដែលអភិបាលក្រុងបាននិយាយថាមនសុ្ស២០.០០០នាក់អាចស្លាប់។

កាលពីថ្ងៃសៅរ៍ បេសកជនពិសេសប្រចាំប្រទេសលីប៊ីរបស់អង្គការសហប្រជាជាតិ បានទៅពិនិត្យទីក្រុង Derna ដែលរងការវាយប្រហារដោយទឹកជំនន់ ជាកន្លែងដែលលោកពិនិត្យប្រតិបត្តិការនៅតំបន់វាល និងបានជួបជាមួយប្រធានរដ្ឋបាលមានមូលដ្ឋាននៅភាគខាងកើត។ របាយការណ៍ដោយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថាអាជ្ញាធរលីប៊ី បានរកឃើញកុមារយ៉ាងហោចណាស់៥៥នាក់ ដែលបានពុលពីការទទួលទានទឹកមានសារធាតុពុលនៅក្នុងទីក្រុងDerna ជាកន្លែងដែលអ្នកគ្មានផ្ទះសម្បែងត្រូវបានផ្តល់ឲ្យទីជម្រកចល័ត សាលារៀន ឬនាំទៅកាន់លំនៅឋានរបស់សាច់ញាត ឬមិត្តភ័ក្ត។ មន្ត្រីការិយាល័យអង្គការសហប្រជាជាតិបាននិយាយថាទឹកជំនន់ បានផ្លាស់ប្តូរគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ដែលបានបន្សល់ទុកជាច្រើនឆ្នាំមកហើយពីជម្លោះ ដោយកំពុងដាក់ការគំរាមកំហែងបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ពាន់នាក់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am