បេឡារុស៖ប្រធានាធិបតីស្វ័យប្រកាសបេឡារុស លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។
ថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នាថា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។
ក្នុងពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ នៅថ្ងៃដំបូងៗនៃប្រតិបត្តិការ Barbarossa (បាបារ៉ូសសា)។]
លោកប្រធានាធិបតីស្វ័យប្រកាសរូបនេះ ក៏បានធានាចំពោះក្រុមតំណាងប្រជាជនជិតខាង រួមទាំងប្រជាជនអ៊ុយក្រែនផងដែរថា បេឡារុសជា «ប្រទេសដែលស្រឡាញ់សន្តិភាពបំផុតនៅលើផែនដីនេះ»៕
