ទីបំផុត Sepp Kuss ដែលរក្សាការនាំមុខច្រើនដំណាក់កាលមកហើយនោះ បានក្លាយជាកីឡាករអាមេរិកដំបូងដែលឈ្នះជើងឯកប្រណាំងកង់ Vuelta a Espana រឺ Tour of Spain និងជាកីឡាករអាមេរិកដំបូងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយដែលឈ្នះជើងឯក Grand Tour ផងដែរ។
កីឡាកររបស់ក្រុមប្រណាំង Jumbo-Visma រូបនេះបានរក្សាការនាំមុខ និងឈរលើគេក្នុងតារាងរួមជាមួយ ១៧ វិនាទី ពីជើងឯករងកីឡាករដាណឺម៉ាក និងជាមិត្តរួមក្រុម Jonas Vingegaard ខណៈ Primoz Roglic របស់ក្រុម Jumbo-Visma ដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយ ១ នាទី ៨ វិនាទី។

ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១០១.៥ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Madrid នេះ អ្នកឈ្នះបានទៅកីឡាករអូស្រ្តាលី Kaden Groves របស់ក្រុម Alpecin-Deceuninck តាមពីក្រោយដោយកីឡាករអ៊ីតាលី Filippo Ganna និងលេខ ៣ កីឡាករអាល្លឺម៉ង់ Nico Denz។
សូមបញ្ជាក់ថា Sepp Kuss បានក្លាយជាកីឡាករអាមេរិកដំបូងដែលឈ្នះជើងឯក Grand Tour ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ពី Chris Horner គ្រងជើងឯកនៅ Vuelta a Espana នេះកាលពីឆ្នាំ ២០១៣៕ អត្ថបទ៖នាង សុភាវុធ

