រថភ្លើង FerroMex ចេញពីទីក្រុង Zacatecas ប្រទេសម៉ិកស៊ិក ហើយឆ្ពោះទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ពោរពេញទៅដោយជនអន្តោប្រវេសន៍ ដែលអាចត្រូវបានគេឮសំឡេងហ៊ោកញ្ជ្រៀវ ខណៈកំពុងបើកបរផ្នែកម្ខាងនៃរថយន្តនោះ។
រថភ្លើងត្រូវបានគេថតទុកជាវីដេអូកាលពីថ្ងៃអាទិត្យ បើទោះជាសហរដ្ឋអាមេរិក បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់ជនអន្តោប្រវេសន៍ថា៖ «កុំមក»ក៏ដោយ។
ការល្បាតតាមព្រំដែននៅតាមព្រំដែនភាគខាងត្បូង បាននិងកំពុងប្រឈមមុខនឹងការឆ្លងដែនខុសច្បាប់ដ៏ច្រើនលើសលប់។
ជាឧទាហរណ៍ ទីក្រុងអាចូ ( Ajo) រដ្ឋអារីហ្សូណា( Arizona) បានឃើញការឆ្លងកាត់ខុសច្បាប់ចំនួន ២.០០០នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា កាលពីសប្តាហ៍មុន ដោយបង្ខំឲ្យក្រុមភ្នាក់ងារ សម្រេចឲ្យពួកគេ នៅតាមដងផ្លូវ ដោយសារតែជម្រកនានា ត្រូវពេញអស់។ ជនអន្តោប្រវេសន៍ ទាំងនោះ រួមមានមនុស្សមកពីទ្វីបអាហ្វ្រិក។
កាលពីខែមុន មានជនអន្តោប្រវេសន៍ជាង ២០.000 នាក់ដែលត្រូវជាប់ក្នុងការឃុំឃាំងរបស់ក្រុមភ្នាក់ងារល្បាតព្រំដែន នេះបើយោងតាមប្រភពការិយាល័យគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ Rio Grande Valley ក្នុងរដ្ឋតិចសាស។
