គណៈកម្មការអឺរ៉ុប បានអំពាវនាវឲ្យប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មានលក្ខណៈស្ថាបនា បន្ទាប់ពីបានប្រកាសពន្យារពេលជាឯកតោភាគីនៃការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។

យើងដឹងពីសេចក្តីប្រកាសរបស់រដ្ឋសមាជិកមួយចំនួនទាក់ទងនឹងវិធានការឯកតោភាគី។ អ្វីដែលសំខាន់នៅពេលនេះ គឺប្រទេសទាំងអស់ ធ្វើការក្នុងស្មារតីនៃការសម្របសម្រួល និងចូលរួមក្នុងការស្ថាបនា»។
គណៈកម្មការនេះ បានបន្ថែមថា នៅពេលនេះ ខ្លួនផ្តោតលើការអនុវត្តប្រព័ន្ធថ្មី ដែលបានប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញា និងធ្វើឲ្យវាដំណើរការ។
លើសពីនេះទៅទៀតនោះ កិច្ចប្រជុំជាមួយតំណាងនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលពាក់ព័ន្ធ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញានេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
