
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសនៅថ្ងៃនេះថា មនុស្សចំនួន ៣៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៨១នាក់ទៀត ក៏បានជាសះស្បើយឡើងវិញផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ប្រជាពលរដ្ឋរហូតដល់ ២៨នាក់ទៀតនៅក្រុងប៉ោយប៉ែត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយករណីឆ្លងកូវីដ-១៩ចំនួន ៨នាក់ផ្សេងទៀត ត្រូវបានរកឃើញលើពលករខ្មែរ ដែលធ្វើវិលត្រឡប់ពីប្រទេសថៃ។
រដ្ឋបាលខេត្តនេះ ក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៨១នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយបន្ថែមទៀត៕