កីឡាកាយសម្ព័ន្ធ បើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយមាសជើងឯកអាស៊ីលើកដំបូង

2023/09/18 07:53:39 pm        479

កីឡាកាយសម្ព័ន្ធកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡាជើងឯកអាស៊ី ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បន្ទាប់ពីក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស ១ និងសំរឹទ្ធ ១គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ ។

អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដដែល បានបញ្ជាក់ពីទីក្រុង Ulaanbaatar ថា ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ មានអត្តពលិក ១៤ប្រទេសចូលរួម ដែលធ្វើការប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ។ ជាលទ្ធផលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង ក្នុងនោះមេដាយមាស ដណ្ដើមបានលើវិញ្ញាសា Senors Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ ។

នេះជាលើកដំបូងហើយ ដែលអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាសកម្រិតអាស៊ី ហើយជាមោទនភាពមួយ សម្រាប់សហព័ន្ធ និងប្រទេសជាតិ ដើម្បីបង្ហាញពីសក្ដានុពលកីឡាជាតិ លើឆាកអន្ដរជាតិ ពិសេសកីឡាកាយសម្ព័ន្ធ ។ ក្នុងនាមប្រធានប្រតិភូ ឯកឧត្តម ណយ ផាណា បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ជានិច្ច សូម្បីពេលប្រកួត ក៏ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសួរសុខទុក្ខ និងលើកទឹកចិត្តជាប្រចាំដែរ ។

បន្ថែមលើនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ទោះបីឆ្នាំនេះ មិនស្ថិតក្នុងការប្រមូលផ្ដុំ តែគ្រប់ភាគីពាក់ព័ន្ធ បានប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការបន្ដសកម្មភាព ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានា ជាក់ស្ដែងក្នុងការប្រកួតជើងឯកអាស៊ីឆ្នាំនេះ រហូតទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។

គួរដឹងថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១១នាក់ ទៅចូលរួមប្រកួតជើងឯកអាស៊ីខាងលើ ដែលមានអត្តពលិកចូលរួមសរុប ១៤ប្រទេស ។ កន្លងមកក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ធ្លាប់ចូលរួម និងដណ្ដើមបានមេដាយដែរ តែទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ ។ តាមការគ្រោងទុកក្រុមប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm