ស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន ពុំត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការវិភាគ និងធ្វើតេស្តត្រឹមត្រូវនៃទឹកមានសារធាតុពុលនុយក្លេអ៊ែរ ដែលត្រូវបានបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នោះទេ។

ការថ្លែងដូច្នេះត្រូវបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថាប្រទេសចិន បានបដិសេធមិនចូលរួមក្នុងយន្តការពិនិត្យជាអន្តរជាតិរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។
ស្ថានទូតបាននិយាយថា ប្រទេសចិន បាននិយាយជាថ្មីពីតម្រូវការដើម្បីបង្កើតការរៀបចំពិនិត្យជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពនិងមានរយៈពេលវែង ដោយមានការចូលរួមពេញលេញពីបណ្តាប្រទេសជិតខាងនិងផ្នែកពាក់ព័ន្ធផ្សេងទៀត។
