នគរបាលទីក្រុង Boston និយាយថាមនុស្ស៥នាក់រងរបួស រួមមានទាំងជនរងគ្រោះជាកុមារម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីការបាញ់កាំភ្លើងបានផ្ទុះឡើងនៅក្រុង Dorchester រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ។

ស្នងការនគរបាលទីក្រុង Boston លោក Michael Cox បាននិយាយថា ក្រុមមន្ត្រី បានឆ្លើយតបចំពោះសកម្មភាពអ្នកបាញ់ប្រហារ សម្រាប់ការបាញ់ជាច្រើនគ្រាប់នៅជិតផ្លូវលេខ 50 Ames St. ក្នុងតំបន់ Franklin ជាសហគមន៍លំនៅឋាន។
លោក Cox និយាយថា ក្រុមមន្ត្រីបានរកឃើញ កុមារ២នាក់ និងមនុស្សពេញវ័យ៣នាក់ រងរបួសដោយការបាញ់កាំភ្លើង។
ការរងរបួស របស់ជនរងគ្រោះជាកុមារម្នាក់ ត្រូវបានគេចាត់ទុកថាមានការគំរាមកំហែងដល់ជីវិត។ ជនរងគ្រោះទាំងអស់ ឈ្មោះនិងអាយុ ពុំត្រូវបានគេចេញផ្សាយឡើយ ដែលត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
លោក Cox បាននិយាយថាការបាញ់ប្រហារ បានកើតឡើង អំឡូងការជួបជុំនៅបរិវេណខាងក្រៅដ៏ធំមួយនៅលើផ្លូវ Ames Street ខាងត្បូងសួនឧទ្យាន Harambee ។ គ្មានការចាប់ខ្លួននណាម្នាក់ត្រូវបានរាយការនៅឡើយ។
