អាល្លឺម៉ង់ ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុករអាកាសធាតុជំនាន់ចុងក្រោយ បានបាញ់ថ្នាំពណ៌លឿងលើក្បាលសសរបង្គោលសីម៉ាប្រវត្តិសាស្រ្ត Brandenburg របស់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
ក្រុមនគរបាលក្រុងប៊ែរឡាំង និយាយនៅលើការបង្ហោះសារថា ក្រុមបាតុករ ១៤នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចទីតាំងកើតហេតុ ហើយក្រុមនគរបាល ចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់សម្រាប់ការខូចខាតអចលនទ្រព្យមួយនេះ ។
ក្រុមសកម្មជនជាច្រើននាក់ បាននាំគ្នាធ្វើបាតុកម្មនៅក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់មួយនេះ កាលពីព្រឹកថ្ងៃអាទិត្យ ដោយប្រើប្រាស់ថ្នាំពណ៌បាញ់ចេញពីបំពង់ពន្លត់អគ្គិភ័យ ។
គេអាចមើលឃើញក្រុមនគរបាលមូលដ្ឋាន បណ្តេញក្រុមបាតុករមួយចំនួនចេញ ហើយក្រោយមកពួកគេបានប្រកាសនៅលើបណ្តាញព័ត៌មានសង្គម Xដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា ក្រុមមន្រ្តីក្នុងស្រុកដែលដើរល្បាត បានឃើញរថយន្តរើសផ្លែឈឺរីមួយគ្រឿង មានបំណងលើកក្រុមបាតុករទៅលើអគារ ហើយពួកគេក៏បានបញ្ឈប់បាតុកម្មនេះ ។
ក្រុមបាតុករ បានថតវីដេអូខ្លួនពួកគេ ពេលដែលក្រុមនគរបាលឃាត់ខ្លួន និងបានអំពាវនាវឲ្យលោកអធិការបតី Olaf Scholzចាត់វិធានការបន្ថែមទៀត ដើម្បីជៀសឆ្ងាយពីឥន្ធនៈហ្វូស៊ីល ។
គេឮអ្នកឈរមើលស្រែក ពេលដែលក្រុមបាតុករ ត្រូវបាននគរបាលឃាត់ខ្លួន ៕

