រុស្ស៊ី ៖ កងទ័ពប៉ូញ បានធ្វើសមយុទ្ធយោធា"Autumn Fire 23" ពាក់ព័ន្ធនឹងរថក្រោះ ឧទ្ធម្ភាគចក្រ និងទាហានជើងគោក ។
កងទ័ពប៉ូឡូញនិយាយថា គោលដៅនៃសមយុទ្ធយោធា "Autumn Fire 23" គឺដើម្បីបញ្ជាក់កិច្ចសហប្រតិបត្តិការរបស់ទាហាន ទាំងអន្តរប្រតិបត្តិការ និងនៅលើសមរភូមិប្រយុទ្ធ ។
សមយុទ្ធយោធានេះដែរ ត្រូវបានរៀបចំឡើងនៅមុនពិព័រណ៍កាំភ្លើងធំប្រចាំឆ្នាំរបស់កងទ័ពកាលពីថ្ងៃអាទិត្យ ដែលបើកជូនសាធារណជន ។
ពិព័រណ៍នេះ មានបង្ហាញគ្រឿងយុទ្ធោបករណ៍ចុងក្រោយរបស់ប៉ូឡូញ រួមទាំងរថក្រោះ Abrams និងរថក្រោះ K2 ជើងទម្របាញ់កាំភ្លើងធំ HIMARS ដែលមានសរុបប្រហែល ៧០គ្រឿង ។
គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលប៉ូឡូញ បានធ្វើសមយុទ្ធ “Train Like a Soldier”ដែលមានរយៈពេលរហូតដល់ ១៦ថ្ងៃ ៕

