ក្រុមឡើងថ្មីនៅអាល្លឺម៉ង់ Heidenheim បង្កើតប្រវត្តិសាស្រ្តឈ្នះការប្រកួតនៅ Bundesliga លើកដំបូង

2023/09/18 09:45:48 pm        300

ក្រុមបាល់ទាត់ឡើងថ្មីមកកាន់ក្របខណ្ឌកំពូលអាល្លឺម៉ង់ Heidenheim បានបង្កើតប្រវត្តិសាស្រ្ត​របស់ខ្លួន រកបានជ័យជំនះដំបូងនៅក្របខណ្ឌកំពូល Bundesliga ខណៈលោក Frank Schmidt ក្លាយជាអ្នកចាត់ការដឹកនាំក្រុមយូរបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាល្លឺម៉ង់។

លោក Frank Schmidt បានមកដឹកនាំ Heidenheim នៅឆ្នាំ ២០០៧ នៅពេលដែល​ក្រុម​ស្ថិត​នៅ​ក្រប​ខណ្ឌទី ៥ ពោលគឺលោកបានដឹកនាំក្រុមឡើង ៤ ក្របខណ្ឌមកកាន់ក្របខណ្ឌកំពូល និង​ទី​បំផុត​រកបានជ័យជំនះដំបូងនៅ Bundesliga តាមរយៈជ័យជំនះ ៤-២ លើ Werder Bremen។

ក្រុមម្ចាស់ផ្ទះ Heidenheim នាំមុខមុន ២ គ្រាប់ តែ Werder Bremen ក៏តាមស្មើវិញ ២ គ្រាប់ មុន​ពេលដែលម្ចាស់ផ្ទះរកបាន ២ គ្រាប់ចុងក្រោយវិញ។

លោក Frank Schmidt នៅពេលដឹកនាំក្រុម Heidenheim ក្នុងឆ្នាំទី ១៦ ហើយ និង​បាន​បំបែក​កំណត់​ត្រា​លោក Volker Finke ដែលធ្លាប់ដឹកនាំក្រុម Freiburg យូរបំផុតពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ១៩៩១ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០០៧។

លោក Schmidt មានដំណើតនៅទីក្រុង Heidenheim នេះ និងធ្លាប់​ជាកីឡាករ​ប្រធាន​ក្រុម​នៅ​ក្លិប​ Heidenheimer SB មុនពេលដែលលោកបានចូលនិវត្តន៍ពីអាជីពកីឡាករនៅឆ្នាំ ២០០៧។

សរុបមកលោក Frank Schmidt បានដឹកនាំក្រុម Heidenheim ៥៩១ ប្រកួតហើយ តាំង​ពី​កាន់​តំណែង​នៅ​ឆ្នាំ ២០០៧ នាំក្រុមឡើងពីក្របខណ្ឌទី ៥ មកទី ៤ នៅឆ្នាំ ២០០៨ ឡើងមកទី ៣ នៅឆ្នាំ ២០០៩ ឡើងមកទី ២ នៅឆ្នាំ ២០១៤ និងឡើងមកកាន់ក្របខណ្ឌកំពូលនៅឆ្នាំ ២០២៣ នេះ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm