កូរ៉េខាងជើង៖ ដំណើរទស្សនកិច្ចរបស់លោក គីម បានចាប់ផ្ដើមដំណាក់កាលថ្មី ក្នុងទំនាក់ទំនងជាមួយរុស្ស៊ី

2023/09/18 10:10:40 pm        34

កូរ៉េខាងជើង ៖ កូរ៉េខាងជើង និយាយថា ដំណើរទស្សនកិច្ចចុងក្រោយរបស់មេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី បាននាំមកនូវការវិវឌ្ឍថ្មីដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្ត្រ ដែលឈានទៅរកការរីកចម្រើនកាន់តែខ្លាំងឡើង ក្នុងទំនាក់ទំនងទ្វេភាគី។

លោក គីម បានចាប់ផ្តើមធ្វើដំណើរវិលត្រឡប់ទៅប្រទេសរបស់លោកវិញ បន្ទាប់ពីបានទៅមើលសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា (Far Eastern Federal University) និងកន្លែងផ្សេងទៀត នៅចុងបូព៌ានៃទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា)។ ហើយនៅថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) នេះ ទីក្រុងព្យុងយ៉ាងបានបង្ហាញជាសាធារណៈតាមរយៈរូបថតរបស់ទូរទស្សន៍មជ្ឈិមកូរ៉េដែលគ្រប់គ្រងដោយរដ្ឋនូវពិធីជូនដំណើរលោក គីម ដែលធ្វើឡើងនៅស្ថានីយរថភ្លើង ហើយលោក គីម ចេញដំណើរតាមរថភ្លើងពិសេសរបស់លោក។

អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាកលវិទ្យាល័យ នៅព្រឹកថ្ងៃនោះ តាមសេចក្តីរាយការណ៍ លោក គីម បានសម្តែងក្តីសង្ឃឹមថា ទស្សនកិច្ចលើកនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់លោក និងរុស្ស៊ី ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ចំណែកទីក្រុងព្យុងយ៉ាង លើកឡើងនៅក្នុងរបាយការណ៍ព័ត៌មានថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ីលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំនេះ បានជួយពង្រឹងទំនាក់ទំនងទ្វេភាគីជាប្រពៃណី និងបានចាប់ផ្ដើមបង្កើតឲ្យមាននូវដំណាក់កាលថ្មីមួយ ក្នុងដំណើរវិវឌ្ឍរបស់ប្រទេសទាំង២។

សូមបញ្ជាក់ដែរថា នេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់មេដឹកនាំនៃប្រទេសឯកោមួយនេះ គិតចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ហើយការធ្វើដំណើរនេះ កើតឡើងនៅមុនខួបនៃការបង្កើតគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច នាខែក្រោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm