អាមេនី ៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនក្បួនរថយន្តមនុស្សធម៌ទៅកាន់តំបន់ការ៉ាបាក់ (Karabakh) ដែលបែងចែកពីប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ក្នុងពេលដំណាលគ្នា ដោយបើកឡើងវិញនូវផ្លូវតភ្ជាប់ទៅកាន់អាមេនីដែលត្រូវបានបិទ តាំងពីខែធ្នូ។
ICRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសំដៅលើផ្លូវដែលតភ្ជាប់ទីក្រុងការ៉ាបាក់ទៅកាន់ប្រទេសអាមេនី និង អាស៊ែបៃហ្សង់ថា ថ្ងៃនេះ ខ្លួនកំពុងនាំយកម្សៅស្រូវសាលី និងសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗទៅផ្តល់ឲ្យប្រជាជនដែលត្រូវការជំនួយតាមរយៈច្រករបៀង Lachin និងផ្លូវAghdam»។
តំបន់ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែមានប្រជាជនភាគជាតិអាមេនីយ៉ាងច្រើនលើសលប់ ដែលទទួលបានឯករាជ្យពិតប្រាកដពីទីក្រុងបាគូ ( Baku) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីសង្រ្គាមដ៏យូរនោះ។
ប្រទេសអាស៊ែបៃហ្សង់ បានបិទទីក្រុងការ៉ាបាក់យ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ដោយបណ្តាលឲ្យមានភាពស្រេកឃ្លានដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់នេះ។
