
ក្រុមអ្នកវិទ្យាសាស្រ្ត NASAបានរកឃើញភស្តុតាងនៃលទ្ធភាពជីវិតនៅលើភព K2-18bដែលមានចម្ងាយជាង ១០០ឆ្នាំពន្លឺពីផែនដី ។
យោងតាមសេចក្តីរាយការណ៍ពី BBC បានឲ្យដឹងថា តេឡេស្កូប James Webb Space របស់ទីភ្នាក់ងារអវកាសមួយនេះ បានរកឃើញម៉ូលេគុលឌីមេទីលស៊ុលហ្វីត ឬ DMS នៅលើភពដ៏ឆ្ងាយមួយនេះ ដែលផែនដីអាចផលិតបានដោយសារជីវិត ។
BBC រាយការណ៍ថា នៅលើផែនដី ម៉ូលេគុល DMSផលិតឡើងដោយសារជីវិត ។ ភាគរបស់វានៅក្នុងបរិយាកាសផែនដី ត្រូវបានបំភាយពីរុក្ខជាតិដុះក្នុងទឹកនៅក្នុងបរិស្ថានសមុទ្រ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការរកឃើញនេះ គឺជាលើកដំបូងហើយដែលក្រុមតារាវិទូ បានរកឃើញលទ្ធភាពរបស់ម៉ូលេគុល DMS នៅក្នុងភពធ្វើគន្លងផ្កាយឆ្ងាយ ។
ជាមួយគ្នានឹងការរកឃើញះម៉ូលេគុល DMS ក្រុមអ្នកស្រាវជ្រាវអង្គការ NASAនិយាយថា ពួកគេបានរកឃើញសារធាតុមេតាន និងសារធាតុកាបូនឌីអុកស៊ីត(CO2)នៅក្នុងបរិយាកាសភព គឺជាសញ្ញាមួយដែលភពមួយនេះ អាចមានមហាសមុទ្រ ។ សូមបញ្ជាក់ថា ភព K2-18bស្ថិតនៅចម្ងាយប្រហែល ១២០ឆ្នាំពន្លឺពីផែនដី ហើយនិងមានទំហំជិត ៩ដងរបស់ផែនដី ៕